Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា និងព្រឹទ្ធសភា បើកសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធ​គាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា​និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១​ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ សមាជជាលើកដំបូងជជែកលើបញ្ហាចំនួន៣រួមមានប្រព័ន្ធ​គាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។

សមាជរដ្ឋសភា និងព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលផងដែរ។

យោងតាមមាត្រា២នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភាឆ្នាំ២០១១ បានចែងថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។

សមាជិករដ្ឋសភា និងព្រឹទ្ធសភាលើកដំបូងនៅកម្ពុជានេះ គ្រោងធ្វើរយៈពេលពីរថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥។ បន្ទាប់ពីបិទសមាជ នឹងមានការធ្វើសន្និសីទសារព័ត៌មានដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។

ប្រធានដែលសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកមកជជែករួមមានប្រព័ន្ធ​គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម គឺជាកម្មវិធីនយោបាយ​អាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ការការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×