Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពារព្រៃឈើ ការពារសត្វព្រៃ! ហើយនេះជាហ្វូងដំរីដែលថតបាននៅមណ្ឌលគិរី!

អង្គការ WWF-Cambodia នៅថ្ងៃទី១ខែមិថុនានេះ បានឲ្យដឹងថា ដូចដែលយើង​ធ្លាប់​និយាយ​ថា «ការពារ​ព្រៃ​ឱ្យគង់វង្ស គឺមិនខ្វះអុសដុតឡើយ» ជាមួយគ្នានេះដែរ បើយើងការពារ ព្រៃឈើបានល្អ នោះមានន័យថា យើងបានអភិរក្សសត្វព្រៃ និងធនធានជាច្រើនទៀតផងដែរ។ នៅក្នុងវីដេអូនេះ អ្នកនឹងឃើញហ្វូងដំរីមួយហ្វូងដែលត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ ចូរយើងការពារព្រៃឈើរបស់យើងទាំងអស់គ្នា គឺយើងកំពុង ការពារជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ និងធានាបាននូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ទាំងមនុស្ស និងធម្មជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×