Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងល្បាត ចាប់បានជនល្មើសម្នាក់ដែលលួច នេសាទខុសច្បាប់ដោយប្រើប្រាស់ ឧបករណ៍ឆក់ត្រជាក់ នៅបឹងទន្លេសាប

(ពោធិ៍សាត) ៖ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេងធារិន ប្រធានគណៈបញ្ជាការឯកភាព បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានចាត់តាំងកម្លាំងល្បាតត្រួតពិនិត្យ ចាប់បានជនល្មើសដែលលួច នេសាទខុសច្បាប់ដោយប្រើប្រាស់ ឧបករណ៍ឆក់ត្រជាក់ ដែលមានមងប្រវែង៥០ម៉ែត្រនិងភ្ជាប់ជាមួយនឹងឧបករណ៍ឆក់ត្រជាក់ អាយកូមចំនួនពីរគ្រឿង ដែលមានគ្នាពី៦ទៅ៧នាក់ នៅតំបន់ឡូត៍លេខ៦ ដែលស្ថិតនៅក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងប្រតិបត្តិការនោះកម្លាំងចម្រុះចំណុះឲ្យយោធភូមិភាគទី៥ បានចាប់បានជនល្មើសចំនួន១នាក់ ដោយឡែកជនល្មើសមួយចំនួនទៀតបានគេចខ្លួន ចំពោះជនល្មើសដែលចាប់បាន កងកម្លាំងបានបញ្ជូនទៅឲ្យជំនាញជលផលកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី

×