Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តប្រគល់ផ្ទះមនុស្សធម៌ជូនបុរសពីការបាក់ចង្កេះនៅតំបន់ជនបទដាច់ស្រយាល

ខេត្តកំពង់ចាម: បុរសពិការភាពបាក់ចង្កេះដើរមិនរួច ដេកតែនៅលើកន្ទេលអាយុ៤៥ឆ្នាំរស់នៅភូមិជើងដឹក
ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ។ដែលមានជីវភាពក្រីក្រជាងគេនៅក្នុងភូមិ បានទទួលផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយពិធីប្រគល់នេះធ្វើឡើងនាព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៥ ជាមួយនោះមានការចូលរួមពីសំណាក់ព្រះសង្ឃនិងអាជ្ញាធរមូលដ្ឋានផងដែរ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រក្នុងតំបន់ជនបទដាច់ស្រយាល។

លោកខៀវ ឡាន មេឃុំប្រាំយ៉ាមមានប្រសាសន៍ឲ្យដឹងថា: បុរសពិការភាពនោះឈ្មោះព្រំ ស្រឿន បានចេញទៅស៊ីឈ្នួលគេនៅខេត្តរតនៈគីរី
ចៃដន្យពេលដែលកំពុងបំពេញការងារចៃដន្យស្រាប់តែធ្លាក់ពីកន្លែងការដ្ឋានសំណង់ជាហេតុបណ្ដាលឲ្យបាក់ចង្កេះដើរមិនរួច។ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល តែជំងឺមិនអាចធូរស្រាលនោះទេគឺពិការដេកកន្ទេលត្រូវបានបញ្ជូនមកស្រុកកំណើតវិញ។

លោកមេឃុំមានប្រសាសន៍បន្តថាដោយឃើញស្ថានភាពបុរសនេះមានជីវភាពក្រលំបាកជាងគេនៅក្នុងភូមិ ក៏បានស្នើសុំមកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីឱ្យជួយស្ថាបនាផ្ទះមនុស្សធម៌មួយខ្នងសង្ឃអំពីឈើប្រក់ដែកសង្កសី ។ទីបំផុតដោយមានការយកចិត្តទុកដើរពីសំណាក់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្ត ក៏បានសម្រេចជួយសាងសង់ផ្ទះឈើថ្មីសន្លាងមានទំហំសមរម្យដោយបានធ្វើពិធីប្រគល់នាព្រឹកថ្ងៃទី៣០ឧសភា ឆ្នាំ២០២៥។ ដោយសារតែបុរសនេះពិការដែលមិនរួចត្រូវបានឪពុកវ័យចំណាស់ បានទទួលជំនួសកូន ក្នុងពេលនោះមានព្រះសង្ឃជាច្រើនអង្គ ព្រមទាំងអ្នកភូមិបានចូលរួមធ្វើជាសាក្សី ហើយឯកឧត្តមអភិបាលខេត្តក៏បានឡើងទៅជួបសំណេះសំណាលដោយផ្ទាល់ជាមួយបុរសពិការភាពរូបនេះ នៅលើផ្ទះឈើដែលជាអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី-ហ៊ុនសែន ។ ក្នុងគ្រានោះបុរសពិការភាពនេះមានភាពត្រេកអរសប្បាយរីករាយក្នុងចិត្តរហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

លោកមេឃុំមានប្រសាសន៍រំលឹកថាកន្លងមកអាជ្ញាធរឃុំតែងតែធ្វើការជួយឧបត្ថម្ភប្រចាំខែ ទៅតាមលទ្ធភាពដែលមានដល់បុរសពិការភាពនេះ។មានពេលខ្លះអាជ្ញាធរបាននាំសប្បុរសជនដែលចូលចិត្តធ្វើបុណ្យដាក់ទានដើម្បីជូនថវិការដល់បុរសឈ្មោះស្រឿន ដើម្បីគ្រាន់នឹងដោះស្រាយជីវភាពគ្រួសារ។សូមបញ្ជាក់ថាបុរសនេះមានកូនចំនួន៤ នាក់ក្នុងនោះស្រីម្នាក់ ចំណែកកូនបងគេអាយុជាង២០ ឆ្នាំ ដោយបានចេញទៅស៊ីឈ្នួលនៅស្រុកឆ្ងាយ ពេលដែលបានលុយផ្ញើមកឱ្យប្ដីនិងកូនប្រុសតូចអាយុ ១២ឆ្នាំ ដែលនៅមើលថែរក្សាឪពុក ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×