Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន ផាន់ ហ៊ន ចូលបំភ្លឺនៅតុលាការខេត្តស្វាយរៀង តាមដីកាកោះករណី បរិហាកេរ្តិ៍ជាសាធារណៈ

ភ្នំពេញ ៖ លោក ផាន់ ហ៊ន អ្នកសារព័ត៌មានឈ្មោះ KH Plus News បានចូលបំភ្លឺនៅតុលាការខេត្តស្វាយរៀងទៀតហើយ នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ តាមដីកាកោះករណី បរិហាកេរ្តិ៍ជាសាធារណៈ។

លោក ដូរ៉ា អង្គប្រទាន តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ បានចេញដីកាកោះអញ្ជើញឈ្មោះ ផាត់ ហ៊ន ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០៩០៨៩៥៥៦០ ភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង (ជាន់ទី១ បន្ទប់អក្សរ ) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ដើម្បីធ្វើការស្តាប់ចម្លើយ ពីដំណើររឿងករណី បរិហាកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ, ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង (តាមបណ្តឹងរបស់មេធាវីឈ្មោះ ជី កុសល) ប្រព្រឹត្តនៅខេត្តស្វាយរៀង (តាមការផ្សព្វផ្សាយជាសាធារណៈ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមានគណនីសារព័ត៌មានឈ្មោះ KH Plus News ) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹង
រឿងខាងលើមកជាមួយផង ប្រសិនបើមាន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×