Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកកម្មករក្រឡាប់មកពីបច្ចេកទេសយានយន្ត បណ្ដាលឲ្យកម្មកររងរបួសធ្ងន់-ស្រាល ចំនួន ៥នាក់

កំពង់ស្ពឺ៖ នៅយប់ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២០:១៥នាទី មានករណីរថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់នៅចំណុចផ្លូវលំ ភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកម្មកររងរបួសធ្ងន់ស្រាល ៥នាក់ ។

យោងតាមមន្រ្ដីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ដែលបានចុះទៅកាន់កន្លែងកេីតហេតុបានអោយដឹងថា៖ មូលហេតុរថយន្ដក្រឡាប់ចាក់ចោលកម្មករ បណ្ដាលមកពីបច្ចេកទេសយានយន្ដ រថយន្ដដាច់រ៉ូទីល ។
រថយន្ដដឹកកកម្មកររោងចក្រខាងលេីផ្ទុកអ្នកដំណេីរសរុប ៣៥នាក់ រថយន្ដម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-3687 អ្នកបើកបរឈ្មោះ វ៉ែន ឆឹក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មុនកេីតហេតុ រថយន្ដបើកមកពីទិសខាងលិច រួចបន្ដឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុរថយន្ដបានជួបបញ្ហាបច្ចេកទេស ដាច់រ៉ូទីល រួចបានរេចង្កូតនាំរថយន្ដធ្លាក់ចូលស្រែ បណ្ដាលឲ្យក្រឡាប់រថយន្ដតែម្ដង ។

ក្រោយហេតុការណ៍កម្មករដែលរងរបួសត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកគងពិសី ដេីម្បីជួយសង្រ្គោះនិងព្យាបាលភ្លាមៗ រីឯអ្នកបេីកបររថយន្ដសមត្ថកិច្ចបានអញ្ជេីញមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ផ្នែកសណ្ដាប់ធ្នាប់ធ្វេីការសាកសួរជុំវិញស្ថានការណ៍ដែលនាំអោយមានការក្រឡាប់រថយន្ដខាងលេី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×