Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២០ឧសភាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចងចាំគ្រប់គ្នានៃរបបវាលពិឃាត

ខេត្តកំពង់ចាម: ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និស្សិត បញ្ញវន្ត ប្រមាណជាង ៣លាននាក់ ត្រូវបានគេយកទៅសម្លាប់ដោយគ្មានមូលហេតុនៅក្នុងរបបប្រល័យពូជសាសន៍ប៣ឆ្នាំ៨ខែនិង២០ថ្ងៃ ទង្វើសាហាវយង់ឃ្មងដោយមិនអាចបំភ្លេចបាន។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០ឧសភាឆ្នាំ២០២៥ រដ្ឋបាលខេត្តបានរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុសស្ថិតនៅក្នុងស្រុកកំពង់សៀម
ជាមួយនោះមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋរាប់រយនាក់។ហើយអាជ្ញាធរតែងតែប្រារព្ធពិធីនេះដោយធ្វើឡើងជារៀងរាល់ឆ្នាំនិងរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ឲ្យបានទៅកាន់សុគិភព។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយគោះបញ្ជាក់ថា:
ទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភាជាការរំលឹកដល់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលមាតុភូមិនិងប្រជាជនកម្ពុជាគ្រប់រូបបានឆ្លងកាត់ក្នុងរបបមួយដ៏សែនឃោរឃៅដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក៏ដូចជាប្រវត្តិសាស្ត្រមនុស្សជាតិ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍រំលឹកថា បន្ទាប់ពីពួកប៉ុល ពត បានឡើងកាន់អំណាចនៅកម្ពុជាថ្ងៃទី១៧មេសាឆ្នាំ ១៩៧៥ រយៈពេលជិតមួយខែក្រោយមកគឺនៅថ្ងៃទី២០ឧសភាឆ្នាំ១៩៧៥ ពួកប៉ុល ពត បានប្រកាសចេញជាចំហនៅគោលការរួមមាន÷
ការជម្លៀសប្រជាជនចេញពីទីក្រុងនានាការលុបចោលទីផ្សារ ការបំបាត់រូបិយវត្ថុនៃរបបចាស់ ការផ្សឹកព្រះសង្ឃ ការបង្កើតផ្ទះបាយរួម ការបិទមន្ទីរពេទ្យនិងបិទសាលារៀនទាំងអស់នៅទូទាំងប្រទេសការកំចាត់ចោលទាំងស្រុងនៅពួកខ្មាំងបង្កប់។ល។ ដូច្នេះគឺថ្ងៃ២០ឧសភានោះហើយជាថ្ងៃដែលចាប់ផ្ដើមអនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុង នៅដំណើរការរីកចម្រើនទៅមុខរបស់មនុស្សជាតិនិងទាញឲ្យដើរថយក្រោយយ៉ាងវែងវិលទៅរកសម័យទាសភាពក្នុងបុព្វកាលវិញ។

សូមបញ្ជាក់ថានៅចន្លោះភ្នំប្រុសភ្នំស្រីក្នុងទឹកដីស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះគឺមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីរាប់ពាន់នាក់ ត្រូវបានគេវាយសម្លាប់និងត្បូងចបទម្លាក់ចូលរណ្ដៅ
ជាមួយនោះអារកហ្នឹងធាងត្នោតក៏មានដោយឥតញញើតកោតក្រែងណាបន្តិចសោះ។ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពិសេសសម្ដេចតេជោសែន ស្ថាបនិកសន្តិភាពបានប្ដេជ្ញាចិត្តមិនឲ្យរបបនេះវិលមកសារជាថ្មីនោះទេ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×