Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Adam Smith សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការការពាររបស់សភាជាតិ

រដ្ឋធានីវ៉ាស៊ីនតោន៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Adam Smith សមាជិកសភាសហរដ្ឋអាម៉េរិក។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា ពិនិត្យលើឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ សំដៅបង្កើនការវិនិយោគពីអាម៉េរិកចូលមកវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ក៏ដូចជាពិភាក្សាលើការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើកិច្ចការការពារជាតិរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×