ភ្នំពេញ ៖ ស្រ្តីម្នាក់ធ្លាក់ពីលើខុនដូជាន់ទី ១២ ចុះមកក្រោម ចំកញ្ចក់រថយន្តដែលចតលើផ្លូវ រងការខូចខាត បណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបង្កភ្ញាក់.ផ្អើលកេីតឡេីងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខុនដូ KS Residence ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមបងស្រីរបស់ស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ស្រ្តីខាងលើនេះ ធ្លាប់ប៉ុនប៉ងលោតចំនួន២ ទៅ៣ដងហើយ ប៉ុន្តែមិនបានសម្រេច លុះមកដល់ពេលកើតហេតុ ក៏ស្រាប់តែឃើញស្រ្តីខាងលើនេះបានធ្លាក់ ពីជាន់ទី១២ ចុះមកក្រោម ត្រូវកញ្ចក់រថយន្តដែលគេចតទុកចោល រងការខូចខាត បណ្តាលឲ្យបែកក្បាលស្លាប់ ផ្អើលពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុផងដែរ ។
បងស្រីរងគ្រោះបន្ថែមទៀតថា ស្រ្តីរងគ្រោះ ឈ្មោះ សៀវ តី អាយុ ២៦ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន ស្នាក់នៅបន្ទប់លេខ 12B03 ខុនដូ KS Residence ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុខាងលើ នឹង ប្រគល់ជូនជំនាញផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ នឹង ស្វែងរកមូលហេតុអោយច្បាស់លាស់ថា ជាករណីលោតសម្លាប់ខ្លួនឬជាករណីអ្វីផ្សេង៕រក្សាសិទ្ធដោយ៖សុទ្ធលី









