Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្តឡើងលើកន្លែងលាងរថយន្ដ មិនជាន់ហ្វ្រាំងឲ្យឈប់ បែរជាច្រឡំជាន់ហ្គែរបន្ថែម បុកអ្នកសុីញ៉ូនៅខាងមុខ ស្លាប់ម្នាក់

ស្រុកព្រៃនប់ ៖ បុរសកម្មករលាងរថយន្តម្នាក់បានស្លាប់ ពេលកំពុងសុីញ៉ូរថយន្តមួយគ្រឿងឡើងកន្លែងលាង។ សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៦ឧសភា២០២៥ ចំណុចផ្ទះលាងរថយន្ដ០១កន្លែងរបស់ ឈ្មោះ សាត សឿន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរលាងរថយន្ដ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចបញ្ជាក់បន្ថែមថា អ្នកបើកបររថយន្តបានបើកឡើងលើកន្លែងលាងរថយន្ដ ដែលមានកម្មករ(ជនរងគ្រោះ) ជាអ្នកសុីញ៉ូលើកដៃជាសញ្ញាឲ្យឈប់ តែអ្នកបើកបរមិនជាន់ហ្វ្រាំង បែរជាច្រឡំជាន់ហ្គែរ បណ្តាលឲ្យរថយន្តស្ទុះទៅមុខបុកអ្នកសុីញ៉ូផ្ទប់នឹងជញ្ជាំងផ្ទះបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រថយន្តបង្កគ្រោះថ្នាក់នោះ ម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 2O 2979។ ករណីនេះសមត្ថកិច្ចជំនាញ បន្តដោះស្រាយតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×