Friday, May 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់រថយន្ត អំពាវនាវលោកស័ក្ដិ២ ស្រឿន ហុងឆៃ និងបក្សពួកខ្លួនយករថយន្តម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 និងរថយន្តម៉ាក TAKOMA ពាក់ស្លាកលេខ ភ្នំពេញ 2AD-8211 មកប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញផង

ភ្នំពេញ ៖ ម្ចាស់រថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 និង រថយន្តម៉ាក TAKOMA ពាក់ស្លាកលេខភ្នំពេញ 2AD-8211 សូមធ្វើសេចក្ដីជូនដំណឹងទៅដល់ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ជាមន្ត្រីយោធា និងលោក តុល ចំរើន ដែលបានយករថយន្ត២គ្រឿងចេញទៅបាត់ដំណឹងឈឹង ដោយមិនយកមកប្រគល់ឱ្យម្ចាស់រថយន្តវិញរហូតដល់ពេលនេះ សូមមេត្តាយករថយន្តដែលបានជូនដំណឹងនេះ មកប្រគល់ជូនខ្ញុំបាទម្ចាស់ដើមវិញផង មុនពេលមានចំណាត់ការផ្លូវច្បាប់។

ការយករថយន្តទាំង២គ្រឿងនេះ ចំពោះរថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 ផ្ដើមចេញពីការខ្ចីជិះ ២-៣ថ្ងៃ ហើយស្រាប់តែ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ជាមន្ត្រីយោធាម្នាក់នេះ យករថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 ដែលជារបស់ខ្ញុំបាទម្ចាស់កម្មសិទ្ធិស្របច្បាប់ គឺយកទៅរហូតតែម្ដង មកដល់ពេលនេះ ច្រើនខែមកហើយ លោកស័ក្ដិ២ ស្រឿន ហុងឆៃ មិនព្រមយកមកប្រគល់ជូនខ្ញុំបាទជាម្ចាស់កម្មសិទ្ធិវិញនោះទេ។

ដោយឡែក សម្រាប់រថយន្តម៉ាក TAKOMA ពាក់ស្លាកលេខភ្នំពេញ 2AD-8211 វិញ គឺនៅដើមឆ្នាំ២០២១ ឈ្មោះ តុល ចំរើន បានស្នើសុំខ្ញុំបាទដូររថយន្តគ្នាជិះដោយឈ្មោះ តុល ចំរើន បានយករថយន្តម៉ាក HUMMER H3T ពណ៌សពាក់ស្លាកលេខ កម្ពុជា CH-R-007 មកឱ្យខ្ញុំបាទជិះ ហើយឈ្មោះ តុល ចំរើន យករថយន្តខ្ញុំបាទម៉ាក TAKOMA ពាក់ស្លាកលេខភ្នំពេញ 2AD-8211 ទៅជិះសម្រាប់ចុះធ្វើការឱ្យខ្ញុំបាទនៅទីតាំងដីខ្ញុំបាទមួយចំនួនដោយសារតែឈ្មោះតុល ចំរើន យល់ឃើញថា រថយន្តខ្ញុំបានងាយស្រួលធ្វើដំណើរនៅលើកំណាត់ផ្លូវលំបាកៗទៅកាន់ទីតាំងដីរបស់ខ្ញុំបាទ។ ក្រោយមក ដោយសារតែឈ្មោះ តុល ចំរើន មិនមានភាពស្មោះត្រង់ជាមួយខ្ញុំបាទ ខ្ញុំក៏រំលាយកិច្ចសន្យាឈប់ឱ្យឈ្មោះ តុល ចំរើន ធ្វើការងារឱ្យខ្ញុំបាទបន្តទៀត ហើយថែមទាំងស្នើសុំឱ្យឈ្មោះ តុល ចំរើន យករថយន្តមកប្រគល់ឱ្យខ្ញុំបាទវិញ ហើយខ្ញុំរក្សាទុករថយន្តម៉ាក HUMMER H3T ពណ៌សពាក់ស្លាកលេខកម្ពុជា CH-R-007 ដើម្បីដូរឱ្យឈ្មោះ តុល ចំរើន វិញ មិនចង់ឱ្យពាក់ព័ន្ធគ្នាតទៅទៀត។ ប៉ុន្តែឈ្មោះ តុល ចំរើន មិនបានយករថយន្តមកប្រគល់ឱ្យខ្ញុំបាទទេ រហូតមកដល់ពេលនេះ។

សូមបញ្ជាក់ថា ឈ្មោះ តុល ចំរើន និង លោកស័ក្ដិ២ ស្រឿន ហុងឆៃ គឺជាក្រុមបក្សពួកតែមួយដែលបានយករថយន្តទាំង២គ្រឿងរបស់ខ្ញុំបាទខាងលើទៅបាត់មិនខ្វល់ មិនអើពើ យករថយន្តមកប្រគល់ឱ្យខ្ញុំវិញ។

ដ្បិតអីផ្ដើមចេញពីការខ្ចីជិះ ២-៣ថ្ងៃក៏ដោយ បទល្មើសស្ដីពី ” ការលួច ” ប្រសិនបើនរណាម្នាក់ យករបស់របរ ទ្រព្យសម្បត្តិ ឬវត្ថុអ្វីមួយពីម្ចាស់គេដោយមិនឱ្យម្ចាស់ដឹងខ្លួន ឬដឹងខ្លួន ប៉ុន្តែគ្មានការអនុញ្ញាត គឺត្រូវបានចាត់ទុកជា ” បទល្មើសលួច ” , ជាពិសេស ល្បិចនៃការលួច ដូចជា ដំបូងប្រព្រឹត្តជារបៀប ” សុំខ្ចីជិះសាកមើល៎ ” រួចហើយយកទ្រព្យសម្បត្តិនោះ ឬវត្ថុនោះ ទៅរហូត មិនព្រមយកមកប្រគល់ជូនម្ចាស់ដើមគេវិញ, ទង្វើនេះត្រូវបានចាត់ទុកជា ” បទល្មើស លួច ” ។

ដើម្បីបញ្ជាក់ប្រាប់ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ឱ្យបានច្បាស់អំពីបទល្មើស ឬទង្វើ ” លួច ” , CEN សូមលើកយកមាត្រាច្បាប់មុខបង្ហាញ : យោងតាម មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ត្រូវបានឱ្យនិយមន័យថា «អំពីលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទិ្ធរបស់ខ្លួន»។ ដោយឡែកចំពោះកម្រិតទោសដែលត្រូវផ្តន្ទាជនដែលបានប្រព្រឹត្តបទល្មើស «លួច» ត្រូវបានកំណត់ និងបែងចែកខុសៗគ្នា តាមរូបភាពនៃអំពើ និង ទំហំព្យសនកម្ម (ផលប៉ះពាល់) ដែលកើតចេញពីអំពើលួចនោះ , ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៦ខែ ទៅដល់ ច្រើនឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។

ទោសដែលត្រូវផ្តន្ទាសម្រាប់បទល្មើសលួច មានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ និងបែងចែកដូចខាងក្រោម ÷

  • មាត្រា ៣៥៦ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៦ ខែ ទៅ ០៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល ។
  • មាត្រា ៣៥៧ បើអំពើលួចនោះ មានប្រព្រឹត្តអំពើហិង្សា គឺមានស្ថានទម្ងន់ទោសបន្ថែមទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៣ឆ្នាំ ទៅ ១០ឆ្នាំ ក្នុងករណីដូចជា ÷
    ១. អំពើលួចនេះ ប្រព្រឹត្តទៅ មុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ។

២. អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ ទម្លុះទម្លាយ ។

CEN បានទាក់ទងទៅកាន់ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ដើម្បីសុំការបំភ្លឺជុំវិញករណីនេះផងដែរ ប៉ុន្តែលោកមិនបាននិយាយអ្វីច្រើននោះទេ ក្រោយពេលស្ដាប់ឮសំណួរក៏បិទទូរសព្ទទៅវិញ
។ ដោយឡែក លោក តុល ចំរើន វិញមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទជូនទូរស័ព្ទចូលគ្មានអ្នកលើក ជូនទូរស័ព្ទមិនចូល។

ដូច្នេះសង្ឃឹមថា លោកស័ក្ដិ២ ស្រឿន ហុងឆៃ និងលោក តុល ចំរើន យល់ជ្រាបអំពីបទល្មើសទាំងនេះ, អ៊ីចឹងទេ សូមមេត្តាយករថយន្តទាំង២គ្រឿងមកប្រគល់ជូនម្ចាស់កម្មសិទ្ធិរបស់គេវិញផង មុនពេលមានចំណាត់ការផ្លូវច្បាប់៕ ពិសិដ្ឋ CEN

×