ច្រកអានសេះ៖ ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ បានបើកដំណើរការជាប្រក្រតីវិញហើយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ ដោយអនុញ្ញាតឱ្យមានការដោះដូរទំនិញរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ដូចដែលបានឯកភាពកន្លងមក។ អាជ្ញាធរខេត្ត ស្រុក និងច្រកទ្វារព្រំដែន កំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ។
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពច្រកទ្វារព្រំដែនអានសេះ។
ស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអាន សេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានស្ថានភាពប្រក្រតីធម្មតា ដែលនឹងបើក ដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺ រយះ ពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍) ។
រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែល្អប្រសើរថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី










