Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយអ្នកតំណាងក្រុមហ៊ុន និងអ្នកបើកបររថយន្ត ឱ្យបញ្ឈប់សកម្មភាពបើកបរវ៉ាជែងមិនគិតគូរពីគ្រោះថ្នាក់ដល់អ្នកដទៃ

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ខាន់ សារឿន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់ឱ្យលោកវរសេនីយ៍ទោ សួន បូរិន នាយរងការិយាល័យ ទទួលផ្នែកដោះស្រាយ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះដល់ទីតាំងក្រុមហ៊ុន HUMHO រថយន្តដឹកអ្នកដំណើរ បន្ទាប់ពីការផ្សព្វផ្សាយតាមបណ្តាញសង្គមជុំវិញករណីអ្នកបើកបររថយន្តដឹកអ្នកដំណើរក្រុមហ៊ុនខាងលើ បានបើកវ៉ាជែងមិនគិតគូរពីគ្រោះថ្នាក់ដល់អ្នកដទៃ និងអ្នករួមដំណើរក្នុងរថយន្តក្រុង។

សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយអ្នកតំណាងក្រុមហ៊ុន និងអ្នកបើកបររថយន្ត ឱ្យបញ្ឈប់សកម្មភាពនេះ និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×