Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបទីតាំងខារ៉ាអូខេយីហោ ដឹឃ្វីន ឃាត់មនុស្សជិត៦០នាក់ ករណីរក្សាទុក ជួញដូរ សម្របសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សម្របសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ ដឹឃ្វីន (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ ក្នុងនោះជនជាតិចិនចំនួន៦នាក់។

ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្ចាស់ទីតាំងម្នាក់ជាមេក្លោង, បុគ្គលិកចំនួន១៣នាក់ (សមគំនិត) និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ដោយឡែកជនបរទេសដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត ដោយមិនឲ្យបញ្ជូនមកកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ។ មនុស្សចំនួន៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×