Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ជុំវិញការបង្ហោះព័ត៌មានមិនពិត របស់គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ពាក់ព័ន្ធករណីកម្ចីអនឡាញ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា ៖ គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” បានយករូបថតរបស់ប្រជាពលរដ្ឋយកទៅបង្ហោះ (post) បរិហារកេរ្តិ៍ដូចជា៖ ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ។

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យ ដឹងថាគណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ជាប្រភេទគណនីហ្វេសប៊ុកក្លែងក្លាយ (fake account) ពុំមានអត្តសញ្ញាណ ឬអាសយដ្ឋានរបស់អ្នកប្រើប្រាស់ពិតប្រាកដឡើយ និងជាបក្សពួករបស់ក្រុមហ៊ុនកម្ចីប្រាក់ អនឡាញខុសច្បាប់ ដោយបង្កើតឡើងក្នុងគោលបំណងបង្ហោះ (post) នូវរូបភាពរបស់ប្រជាពលរដ្ឋភ្ជាប់ជាមួយ ការសរសេរខ្លឹមសារដើមបរិហារកេរ្តិ៍ដូចជា ៖ ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ។

មកដល់ពេលនេះ ជំនាញបានកំពុងទទួលបណ្តឹងពីជនរងគ្រោះជាបន្តបន្ទាប់ និងអំពាវនាវដល់ជនរងគ្រោះផ្សេងទៀតមកដាក់ ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត ឬនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×