Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាទេសចរណ៍ VIKING ORION ដឹកភ្ញៀវទេសចរ ៨៣៩នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរទេសចរណ៍បានចូលរួមសហការជាមួយអាជ្ញាធរ និងវិស័យឯកជនទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ VIKING ORIONសញ្ជាតិ NORWAY មានបណ្ដោយប្រវែង២២៨.៣០ម៉ែត្រ និងទទឹងប្រវែង២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៨ម៉ែត្រ ធ្វើដំណើមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ១២:៣០នាទី និងចេញទៅប្រទេសវៀតណាម នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២០:០០ មានភ្ញៀវទេសចរសរុប ៨៣៩នាក់ ស្រី ៤៣៩នាក់ មាន១៩សញ្ជាតិ នាវិកចំនួន ៤៦៨នាក់ ស្រី ១០៦នាក់ មាន៤៨ សញ្ជាតិ។

ភ្ញៀវទេសចរភាគច្រើនជនជាតិអាមេរិក ៦៦៧នាក់។ គោលដៅភ្ញៀវទេសចរទៅទស្សនាមានរមណីយដ្ឋាន ឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម។ ទន្ទឹមនេះ មានភ្ញៀវទៅទស្សនាខេត្តសៀមរាប ចំនួន៧២នាក់ ស្រី៣៨ ៣សញ្ជាតិ ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×