Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ជូនពរឯកឧត្តមអភិបាល រាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងសហការីបានអញ្ជើញមក ជូនពរឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញក្នុងឱកាសដែលកម្ពុជាកំពុងត្រៀមខ្លួនទទួលអរណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១៤,១៥និង១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខ។

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអបអរសាទរចំពោះឯកឧត្តមង្វៀន មិញវូ ដែលត្រូវបានរដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាកាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំង២កម្ពុជា.វៀតណាម, ការពូនជ្រុំសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយូអង្វែងរវាងប្រទេសទាំង២ លើគ្រប់វិស័យតាមរយៈការជួយគ្នាទៅវិញទៅមក ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំង២ឆ្នាំ២០៣០ និង២០៥០ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតេជោហ៊ុន សែន អតីត  នាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា និងបន្តវេនដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា លើកឡើងថា ខ្ញុំបានមើលឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញដល់  សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍។ ឯកឧត្តមបញ្ជាក់ទៀតថា សង្ឃឹមថា រាជធានីភ្នំពេញនឹងក្លាយជាទីក្រុងដ៏ស៊ីវីល័យមួយយ៉ាងពិតប្រាកដនៅអាស៊ីអាគ្នេយ៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×