Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងសិង្ហបុរី ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសំខាន់ៗមួយចំនួនដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ Teo Lay Cheng បានពិភាក្សាអំពីវិធី និងមធ្យោបាយនានាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសំខាន់ៗមួយចំនួនដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។ ភាគីទាំងពីរក៏បានលើកឡើងពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ រៀបចំពិធីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់​ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី នៅក្នុងឆ្នាំ២០២៥ នេះ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×