Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនយក្សពីរប្រចាំប្រទេសកម្ពុជា រួមគ្នាទប់ឱនភាពសេដ្ឋកិច្ចជាតិ ឆ្ពោះទៅពង្រឹងពង្រីក ប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០

ចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលកំពូលៗលោកអ្នកឧកញ៉ាមហាសេដ្ឋីខ្មែរ កំពុងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា  MOU នាពេលនេះ លើវិស័យអាជីវកម្មសំខាន់ៗមួយចំនួន រួមមាន : ធនាគារ ថាមពល សំណង់ អចលនទ្រព្យ បដិសណ្ឋារកិច្ច ទំនាក់ទំនង ភេសជ្ជៈ និងវិស័យអប់រំ ជាដើម, កំពូលក្រុមហ៊ុនទាំងពីរនេះចេញមុខអះអាងថា ” រួមគ្នា ដើម្បីទប់កុំឱ្យមានឱនភាពសេដ្ឋកិច្ច ពោលគឺ ពង្រឹងពង្រីកសេដ្ឋកិច្ចជាតិ ” ។

នេះជាការបង្ហាញឆន្ទៈរបស់ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ ដែលធ្វើឡើងនៅសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ។ ពិធីជាប្រវត្តិសាស្ត្រនេះ ចូលរួមជាឱឡារិក ដោយលោកអ្នកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីប ម៉ុង និងរ៉ូយ៉ាល់ គ្រុប ជាច្រើននាក់បានបង្ហាញភាពអធិកអធម។

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុម ហ៊ុន ជីប ម៉ុង បានថ្លែងថា ភាពជាដៃគូនេះ មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនឈានមុខគេទាំងពីរ ប្រចាំប្រទេសនោះទេ វាគឺជាគំនិតផ្តួចផ្តើមដ៏អង់អាចដែលនឹងចូលរួមអភិវឌ្ឍរយៈពេលវែងដ៏គួរឱ្យកត់សម្គាល់នាពេលអនាគត របស់ប្រទេសកម្ពុជា។ ដូចសុភាសិតខ្មែរមួយលើកឡើងថា ” ចង្កឹះមួយបាច់ កាច់មិនបាក់ ” , ប្រទេសកម្ពុជា យើងទាមទារឱ្យក្រុមហ៊ុនខ្មែរចាប់ដៃគ្នា បង្កើនស្មារតីសហការគ្នាប្រកបដោយឆន្ទៈពិតប្រាកដ យកចំណុចខ្លាំងមកផ្តុំគ្នាជាធ្លុងមួយ ដើម្បីក្លាយជាចន្ទល់ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

មូលដ្ឋានគ្រឹះដែលត្រូវធ្វើរបស់ក្រុមហ៊ុនទាំងពីរ រួមមាន ÷

  • ការលើកកម្ពស់ភាពស៊ីចង្វាក់គ្នានៃធុរកិច្ច រួមបញ្ចូលគ្នានូវជំនាញបន្ថែម និងការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ ដើម្បីជំរុញភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចរួមរបស់សេដ្ឋកិច្ចជាតិ។
  • ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
  • ការបង្កើតឱកាសការងារ ការចូលរួមកសាងធនធានមនុស្ស បង្កើតឱកាសការងារ និងបណ្តុះជំនាញជូនប្រជាពលរដ្ឋ។

ទាំងនេះ គឺជាការគាំទ្រដល់ការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថ្លែងថា យើងចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ គឺយើងនៅតែផ្តោតលើបេសកកម្មជំរុញការរីកចម្រើន បង្កើតឱកាស និងរួមចំណែកដល់ភាពជោគជ័យជាបន្តបន្ទាប់របស់កម្ពុជា ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×