Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឆាយ ឫទ្ធិសែន ត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ “ភូមិគំរូគន្លឹះ” ប្រចាំឆ្នាំ២០២៥ នៅក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ “ភូមិគំរូគន្លឹះ” ប្រចាំឆ្នាំ២០២៥ នៅក្នុងប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍។

ជាកិច្ចចាប់ផ្ដើម លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានធ្វើបទបង្ហាញស្ដីពី លទ្ធផលផ្ទៀងផ្ទាត់ការវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូគន្លឹះ” ឆ្នាំ២០២៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៥ចំណុចដែលបានកំណត់ រួមមាន៖ សេដ្ឋកិច្ច, សង្គម និងវប្បធម៌, សុខភាព និងបរិស្ថានរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធ, និងអភិបាលកិច្ច។

បន្ទាប់ពីស្ដាប់ការធ្វើបទបង្ហាញរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសជាតិមានសុខសន្ដិភាពពេលលេញ ដែលបានមកដោយសារការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងក្រោមការបន្តវេនដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា តំបន់ជនបទ បាននិងកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលបានកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជនឱ្យនៅជិតគ្នា ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្ដខិតខំជំរុញការងារអភិវឌ្ឍន៍សហគមន៍នៅតំបន់ជនបទឱ្យសម្រេចបានជោគជ័យ តាមរយៈការអភិវឌ្ឍភូមិគំរូគន្លឹះ ដែលជាភូមិតួនាទីសម្រាប់ផ្ដល់ផលប្រយោជន៍ដល់ភូមិដទៃទៀត។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ជូនចំពោះថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានជំនាញ ធ្វើការត្រួតពិនិត្យ និងវាយតម្លៃ អំពីផលជះជាវិជ្ជមាន ដែលទទួលបានពីការអភិវឌ្ឍភូមិគំរូ ទាំង៣០ កន្លងមក លើភូមិដទៃទៀតដែលនៅជុំវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×