Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥

ភ្នំពេញ ៖ «វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា-ឆ្នាំ២០២៥»ត្រូវបានប្រកាសបើកជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក្នុងគោលដៅបង្កើនកិច្ចសន្ទនារវាងតួអង្គសំខាន់ៗនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងទាក់ទាញការវិនិយោគមកក្នុងវិស័យកសិកម្មទាំងពីក្នុងស្រុក ថ្នាក់តំបន់ និងសកលលោក។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមពិធីនាពេលនេះ សំដៅពិនិត្យស្វែងយល់ស៊ីជម្រៅស្គាល់ពីចំនុចខ្លាំង និងចំនុចខ្សោយនៃវិស័យកសិកម្មកម្ពុជា និងដាក់ផែនការរួម ផ្សាភ្ជាប់ផ្នែកកសិ-ឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច បង្កេីនការវិនិយោគ ទាក់ទាញវិនិយោគិនទាំងនៅថ្នាក់តំបន់ និងសកលលោក។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំនេញសម្រាប់កសិករ ការលេីកកម្ពស់ជីវភាព និងមាននិរន្តរភាពសម្រាប់ធនធានកម្ពុជា ស្របតាមទស្សនទាន«មានហូប មានបាន មានប្រេី និងមានរហូត»។ ឯកឧត្តមរដ្ឋមន្រ្តី មានការរំពឹងខ្ពស់ពីការចូលរួមជាជីវភាពនៃប្រព័ន្ធតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចំរេីន អភិវឌ្ឍន៍គ្រប់អនុវិស័យ។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត និងដៃគូអភិវឌ្ឍន៍នានា អង្គការពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត ដែលបានរៀបចំពិធីនេះឡេីងឱ្យចេញជារូបរាង និងត្រៀមកម្មវិធីធំនៅពេលខាងមុខ សំដៅបង្កេីនការវិនិយោគ អភិវឌ្ឍន៍ធុរកិច្ចកសិកម្ម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×