Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​កណ្ដាល​ រត់​ចោល​គោលដៅ​បាញ់​ល្បឿន​ បន្ទាប់​ពី​បង្កបញ្ហាជាមួយប្រជាពលរដ្ឋ បណ្តាលឲ្យបុកបន្តកន្ទុយគ្នារងការខូចខាត ​

កណ្តាល ៖ នៅ​ផ្លូវជាតិលេខ​ ៣​ ស្ថិតនៅ​ឃុំ​ អន្លង់រមៀត​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល​ ថ្ងៃទី​ ២​ ខែ​ មេសា​ ឆ្នាំ​ ២០២៥​ ​មានមន្ត្រី​នគរបាល​ចរាចរណ៍មួយក្រុម ដែល​ឈរពួនស្ទាក់នៅ​ផ្លូវជាតិលេខ៣​ បាន​ស្ទុះចេញមកឃាត់​រថយន្ត​ pick up ហ្វត​មួយគ្រឿង​ដែល​កំពុង​បើកបរ​ត្រឹមត្រូវ​តាមល្បឿន​កំណត់​ ម្ចាស់​រថយន្ត​ហ្វត​បាន​ជាន់​ហ្រ្វាំង​ភ្លាមៗ​ ស្រាប់​តែ​មាន​រថយន្ដ​មួយ​គ្រឿង​ទៀត​បើក​មកបុក​រថយន្ត​ហ្វត​ពីក្រោយ​ ។

ឃើញ​ហេតុ​ការ​ណ៍គ្រោះថ្នាក់ចរាចរណ៍បែបនេះ​ មន្ត្រី​ចរាចរណ៍​ដែល​ជាអ្នកបង្ករហេតុមិនបាន​ចុះ​វាស់វែងដើម្បី​រកដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទេ​ បែរជានាំ​គ្នា​លើកកៅអី សាច់ជី ហើយបើក​រថយន្ត​គេចចេញ​ពីគោលដៅ​អស់​តែម្ដង​ ។

ទង្វើ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំងនោះ​ ត្រូវ​បាន​មហាជន​រិះគន់​យ៉ាងខ្លាំង​លើបណ្ដាញសង្គម​ហ្វេសប៊ុក ​ព្រោះតែ​មន្រ្តី​ទាំងនោះ​មិនទទួល​ខុសត្រូវ​លើទង្វើរបស់ខ្លួន​ ។

ពាក់ព័ន្ធ​ទង្វើ​ខាង​លើ​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបាននិយាយថា នៅពេលស្ទាក់រថយន្តគាត់មានបញ្ហាចាប់ផ្តើមរើប៉ារាស់ដោយមិនទាន់ចប់ម៉ោង។

ចំពោះករណីនេះ កើតឡើងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជាចំណាត់ការ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត អំពីតួនាទី ភារកិច្ច ទៅលើកម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×