Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបានរកឃើញស៊ុតសត្វមាន់ ២៥៣២០គ្រាប់ , អ្នកបើករថយន្តសារភាពថា ស៊ុតសត្វទាំងអស់ត្រូវបាននាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានត្រួតពិនិត្យរថយន្តចំនួន០១គ្រឿង ម៉ាកSSANGYONG ISTANA ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខ(ប្រើស្លាកលេខ២ផ្សេងគ្នា) ស្លាកលេខខាងមុខភ្នំពេញ២J-៤៧៨៧ និងស្លាកលេខខាងក្រោយតាកែវ ២C-៧៨១២។

ក្រុមការងារបានរកឃើញស៊ុតសត្វមាន់សរុបទាំងអស់ ២៥៣២០គ្រាប់។ នៅពេលក្រុមការងារធ្វើការស្នើសុំរថយន្តខាងលើឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែម្ចាស់រថយន្តមិនសហការនឹងបានបើករថយន្តរត់គេចពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ចាប់តាំងពីចំណុចភ្លើងស្តុបបាគូរហូតដល់ខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក លើផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបក្រុមការងារអាចឃាត់រថយន្តខាងលើបាន ប៉ុន្តែក្នុងអំឡុងពេលដេញតាមរថយន្តជនសង្ស័យ រថយន្តរបស់ក្រុមការងារបានរងនូវការខូចខាតនៅផ្នែកខាងក្រោយ(កាងក្រោយ) ទ្វារថយន្តខាងស្ដាំ និងក្បាលរថយន្តចំហៀងខាងស្ដាំ។

ក្រោយពិនិត្យជាក់ស្ដែង និងមានការសារភាពពីអ្នកបើករថយន្តនឹងតំណាងម្ចាស់ ស៊ុតសត្វទាំងអស់នេះត្រូវបាននាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។

ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×