Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាង

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាងដែលរួមមាន លោក ស្ងួន ញឿន លោក រាជ សីម៉ា និងលោក ភុល សន ដែលត្រូវបានចោទពីបទ “ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” និងបទ“ធ្វើឱ្យខូចខាតដោយចេតនា” យោងតាមមាត្រា ៥០៤ និង ៤១១ នៃក្រមព្រហ្មទណ្ឌ ។ នេះបើតាមការចុះផ្សាយព័ត៌មានរបស់អង្គការលីកាដូ។

លោក ញឿន លោក សីម៉ា និងលោក សន (ស្លាប់) ត្រូវបានផ្តន្ទាទោសដោយសាលដំបូងខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០២១ គឺ ៨ឆ្នាំ ក្រោយពេលអំពើដែលត្រូវបានចោទប្រកាន់ថាជាបទល្មើសព្រហ្មទណ្ឌនេះ បានកើតឡើងនៅអំឡុងពេលមានការតវ៉ាមួយរបស់សមាជិកសហគមន៍ជាច្រើននាក់ប្រឆាំងនឹង ក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយអ្នកភូមិជាច្រើននាក់ ។

ការតវ៉ាកាលពីឆ្នាំ ២០១៣ គឺជាការតវ៉ាលើបញ្ហាជម្លោះដីធ្លីដែលអូសបន្លាយពេលជិតពីរទសវត្សន៍ទៅហើយ ។ នៅអំឡុងពេលនោះ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុន ត្រូវបានបំផ្លាញ ។ អ្នកទាំងបីត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ និង ៦ខែ តែទោសពន្ធនាគារត្រូវបានព្យួរ និងបង្គាប់ឱ្យសងសំណងរួមគ្នាទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២,៨ លានរៀល (ប្រមាណជា ៧០០ ដុល្លារ) ។ ការសម្រេចនេះក៏ត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍កាលពីខែកុម្ភៈឆ្នាំ ២០២៤ និងត្រូវបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសនេះម្តងទៀតនៅថ្ងៃនេះដោយ តុលាការកំពូល ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×