Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមស៊ើបសួរ ចេញដីកាឲ្យឃុំខ្លួនអ្នកកាសែតចំនួន២រូប ពីបទ កំហែងយក (គំរាមកំហែងតាមតេលេក្រាម)​​

កំពត ៖ លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត ជាចៅក្រមស៊ើបសួរ បានចេញដីកាឲ្យឃុំខ្លួនអ្នកកាសែតចំនួន២រូប ពីបទ កំហែងយក (គំរាមកំហែងតាមតេលេក្រាម)។

អ្នកកាសែតទាំង៣រូបនោះ ឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ និពន្ធនាយក សារព័ត៌មានកំពតដេលី និងជាអ្នកលក់ការហ្វេ កម្រិតវប្បធម៌បរិញ្ញាបត្រ មានទីកន្លែងកំណើតនៅភូមិកោះតាចាន់ ឃុំ កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានទីលំនៅបច្ចុប្បន្ននៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុក កំពង់ត្រាច ខេត្តកំពត ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កំហែងយក (គំរាមកំហែងតាមតេលេក្រាម) ប្រព្រឹត្ត នៅចំណុចកាស៊ីណូខ្ញុំ នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។

បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណរធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។

ឈ្មោះ ទន់ ម៉ូវ ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ចាងហ្វាងសារ ព័ត៌មានកំពតដេលី កម្រិតវប្បធម៌ថ្នាក់ទី៨ (ចាស់) មានទីកន្លែងកំណើតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុក កំពង់ត្រាច ខេត្តកំពត មានទីលំនៅបច្ចុប្បន្ននៅភូមិដូង ឃុំស្វាងទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ឃាត់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥

ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កំហែងយក (គំរាមកំហែងតាមតេលេក្រាម) ប្រព្រឹត្ត នៅចំណុចកាស៊ីណូខ្ញុំ នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។

បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ទន់ ម៉ូវ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។

ឈ្មោះ ធី សុផលេ ហៅ ស្រស់ ភេទស្រី អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាពិធីការនី និងជាចាងហ្វាងសារព័ត៌មានអធិរាជសម្លេងចៅកំសត់ កម្រិតវប្បធម៌ថ្នាក់ទី១២ មានទីកន្លែងកំណើតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ននៅភូមិប៉ោយសំរោង ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ត្រូវបានចោទប្រកាន់ពីបទ កំហែងយក (គំរាមកំហែងតាមតេលេក្រាម) ប្រព្រឹត្តនៅចំណុចកាស៊ីណូខ្ញុំ នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែល មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។

ហេតុដូច្នេះសម្រេច មិនឃុំខ្លួនឈ្មោះខាងលើនេះ តែតម្រូវឲ្យឈ្មោះនេះចូលទៅបង្ហាញខ្លួននៅចំពោះមុខតុលាការ ជាដរាបណា មានដីកាកោះហៅ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×