ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៤៥ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤៤ អាណត្តិទី៣ 2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។
បើតាមរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. ៖
មន្ត្រីចំនួន ១១៨រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំង ថ្មីចំនួន ៧៥ រូប ដោយឡែកមន្ត្រី ០៣ រូប បានប្រកាសតាមតម្រូវការនៃការស៊ើបអង្កេត និង ៤០ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។
អ.ប.ព. បានចូលរួមសង្កេតការណ៍ក្នុងដំណើរការ កំណែ បូកស្រង់ពិន្ទុ និងការប្រកាសលទ្ធផល នៃ ការប្រឡងថ្នាក់ជាតិ ជ្រើសរើសបេក្ខជនចូលរៀនថ្នាក់មូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
បំពេញការងារសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៤៦ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៤៤ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
ថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. សរុបចំនួន៦០ រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ច្បាប់លទ្ធកម្ម សាធារណៈឆ្នាំ២០២៣ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ” ដែលបានរៀបចំរួមគ្នារវាង អ.ប.ព. និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបានប្រព្រឹត្តិធ្វើឡើងនៅខេត្តកំពត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម នួន សុធិមន្ត ឧបការី អមដោយមន្ត្រី អ.ប.ព. មួយរូប បានចូលរួមសិក្ខាសាលាស្តីពី “ការ ប្រឆាំងអំពើពុករលួយ និងការធ្វើពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ សិក្ខាសាលានេះមានការចូលរួមពីបណ្តារដ្ឋនៃសមាជិកអាស៊ាន និងបានរៀបចំឡើងដោយភាគីកាណាដា ក្នុងគោលបំណងបង្កើនចំណេះដឹងអំពីតម្លាភាព ក្នុងការប្រឆាំងអំពើពុករលួយ និងការធ្វើពាណិជ្ជកម្មប្រកបដោយ ការទទួលខុសត្រូវ ហើយប្រព្រឹត្តិទៅស្របនឹងបរិបទនៃការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន-កាណាដា។
អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែ សរុបចំនួន៣៤ពាក្យប្តឹង និងបានបញ្ជូនសំនុំរឿងចំនួន២ករណី ដែលមានជនសង្ស័យ៥រូបទៅតុលាការ៖
ក-បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ករណីពាក់ព័ន្ធការប្រឡង។
ខ-បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី និង ឈ្មោះ ហ៊ាវ ហ៊ាវ ខន មន្ត្រីយោធា “ក២” នៃកងទ័ពជើងគោក ដែលបានប្រើប្រាស់តួនាទី និងមុខងារដោយបំពានដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់ ក្នុងការស្នើសុំអាជ្ញាបណ្ណរុករករ៉ែ ហើយទទួលបានប្រាក់សរុបចំនួន ១,២លានដុល្លារ លើអង្គហេតុចំនួន៣ ក្នុងនោះអង្គហេតុប៉ៃលិនទី១ ទទួលបាន៤០ម៉ឺនដុល្លារ អង្គហេតុរ៉ែមាសខេត្តព្រះវិហារ (ទារប្រាក់ ៥លានដុល្លារ តែមិនជោគជ័យ) និងអង្គហេតុប៉ៃលិនទី២ បានប្រាក់ ៨០ម៉ឺនដុល្លារ ដែលជាចេតនាទុច្ចរិតពិតប្រាកដទៃនៃការរំលោភអំណាច ហើយមានឈ្មោះ អ៊ីន សាវឿន អ្នកប្រែភាសាចិន ជាអ្នកចូលរួមធ្វើសកម្មភាព ដែលទង្វើនេះជាការសមគំនិត។ ជាមួយគ្នានេះ អ្នកទាំង៣បានបង្កើត រៀបចំតាក់តែង ឯកសារមិនប្រក្រតី និងឯកសារក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនដើម្បីប្រើប្រាស់បង្កើត សិទ្ធិក្នុងការបន្លំសុំអាជ្ញាបណ្ណរុករករ៉ែនៅក្នុងអង្គហេតុទាំង៣។
គ-សវនាការសាលាដំបូងខេត្តកំពង់ធំ បានសម្រេចផ្តន្ទាទោស ហេ គៀន ប្រធានការិយាល័យ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ក្រុងស្ទឹងសែន ជាប់ពន្ធនាគារ ៧ឆ្នាំ និងឈ្មោះ សែ សុងហេង ជាប់ពន្ធនាគារ ៦ឆ្នាំ។ តាមការសម្រេចនេះ អ.ប.ព. អាចបន្តនិងបញ្ចប់ករណីភរិយា និងកូនស្រី សារព័ត៌មាន ឈ្មោះ គង់ កាន (Kong ហេ គឿន និង អ្នក Kan Tv), ឈ្មោះ ហ៊ុយ ឧត្តម (Oudom Tv) និងឈ្មោះ ឈ្មោះ កែវ សាវី ដែលបានញុះញុងឲ្យមានការប្រឆាំងមកលើ អ.ប.ព.។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានរ អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះ ពោះការ រាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្ម និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ។ អារម្មណ៍កិច្ចប្រជុំបានបញ្ចប់នៅរសៀលថ្ងៃដដែល ក្នុងបរិយាកាសពិភាក្សាវែកញែកដោយភាពស្និទ្ធស្នាល និងភាតរភាព។ រក្សាសិទ្ធដោយ៖សុទ្ធលី
















