ភ្នំពេញ ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការកោះហៅភាគីអ្នកទទួលផ្ញើម៉ូតូឈ្មោះ យ៉ាវ ពៅ ភេទប្រុស និងភាគីរងគ្រោះឈ្មោះ វ៉ាន់ ចិន្ដា ភេទប្រុស មុខរបរ និស្សិត មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយ ជុំវិញករណីបាត់ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1FC-8340 ឡើងស៊េរីឆ្នាំ ២០២២ នៅកន្លែងផ្ញើរម៉ូតូ នៅចំណុចជិតច្រកចូលក្លោងទ្វារ វិទ្យាស្ថានព្រះកុសមៈ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២១:៣០នាទី។
បន្ទាប់ពីសួរនាំរួច ភាគីទាំង០២ យល់ព្រមសម្របសម្រួល ឯកភាពគ្នាបញ្ចប់រឿងដោយមិនការប្តឹងផ្តល់ ដោយភាគីអ្នកទទួលផ្ញើម៉ូតូយល់ព្រមប្រគល់ថវិកាចំនួន៨០០ដុល្លារ ជូនជនរងគ្រោះ៕រក្សាសិទ្ធដោយ៖សុទ្ធលី






