Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មាន ចេញប្រកាសលុបអាជ្ញាប័ណ្ណសារព័ត៌មាន www.chnchannels.com របស់លោកបណ្ឌិត ឡាច សំរោង

ភ្នំពេញ ៖ ក្រសួងព័ត៌មាន ចេញប្រកាសលុបអាជ្ញាប័ណ្ណសារព័ត៌មាន www.chnchannels.com របស់លោកបណ្ឌិត ឡាច សំរោង ចោលបន្ទាប់ពី សារព័ត៌មាននេះប្រព្រឹត្តកំហុសធ្ងន់ធ្ងរមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និង កិច្ចសន្យាដែលដំកល់ទុកនៅក្រសួង ។

ក្រសួងព័ត៌មាន សម្រេច :

ប្រការ១: – លុបប្រកាសលេខ ២២០ ព.ម ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោកស្រី អ៊ុត ប៊ុនហៃ ជាចាងហ្វាងការផ្សាយកាសែត “កម្ពុជាព័ត៌មានទាន់ហេតុការណ៍ ផ្សាយតាមគេហទំព័រឈ្មោះ www.chinchannel.com មានទីស្នាក់ការស្ថិតនៅផ្ទះលេខ ១៤៣E, ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • លុបប្រកាសលេខ ៣៦៧ ព.ម ប្រក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យផ្ទេរសិទ្ធិ ចាងហ្វាងការផ្សាយកាសែត “កម្ពុជាព័ត៌មានទាន់ហេតុការណ៍” ផ្សាយតាមគេហទំព័រឈ្មោះ www.chinchannel.com លោកស្រី អ៊ុត ប៊ុនហៃ មក លោក ឡាច សំរោង ដោយម្ចាស់អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន អនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន និងស្ថិតក្នុងការអនុវត្តនីតិវិធីតុលាការ។ ប្រការ២: បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣: អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយក ខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×