Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជនកម្ពុជា បញ្ចេញសំឡេង ដើម្បីធម្មជាតិ នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៥

ទិវាមួយម៉ោងសម្រាប់ភពផែនដី នៅកម្ពុជា ឆ្នាំ២០២៥ បានប្រាព្ធឡើងពោរពេញទៅដោយភាពសប្បាយរីករាយ ការអប់រំចំណេះដឹង និងកិច្ចសហការដ៏មានប្រសិទ្ធភាព។ មនុស្សជាង 1000 នាក់ បានមកពីគ្រប់ទិសទី ដើម្បីចូលរួមចលនានេះ ដោយរួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារអ្វីដែលសំខាន់បំផុតគឺ «អនាគតរបស់យើង»។ ពួកយើងបានតាំងចិត្តគ្រប់ៗគ្នាថានឹង ការពារប្រភេទសត្វកម្ររបស់យើង និងប្រព័ន្ធអេកូឡូស៊ី ដោយផ្ដើមចេញពីការគាំទ្រទំនិញប្រកបដោយនិរន្តរភាព និងការបដិសេធការប្រើប្រាស់ថង់ផ្លាស្ទិក រួមបញ្ចូលទាំងការប្រើប្រាស់ថាមពលបានយ៉ាងត្រឹមត្រូវផងដែរ។

ប្រសិនបើអ្នកខកខានក្នុងការចូលរួម ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅក្នុងឆ្នាំនេះ កុំទាន់សោកស្ដាយ! សូមពិនិត្យមើលបណ្ដុំរូបភាពនៃសកម្មភាពរបស់កម្មវិធីខាងក្រោមនេះ ដើម្បីមើលស្តង់ពិព័រណ៍ដៃគូក្នុងស្រុករបស់យើង រួមទាំង ពិធី “បិទភ្លើង” និងទស្សនីយភាពនៃការប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ KAI-ខាយ និងសកម្មភាពជាច្រើនទៀត!
យើងខ្ញុំសូមថ្លែងសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូ រដ្ឋាភិបាលទាំងអស់ មានដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងរដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ សូមអរគុណជាពិសេសចំពោះវិស័យឯកជន និងដៃគូអង្គការក្រៅរដ្ឋាភិបាល ជាពិសេស IUCN សម្រាប់ការរួមចំណែកចំពោះទិវាមួយម៉ោងសម្រាប់ភពផែនដីផែនដីឆ្នាំ ២០២៥៕រក្សាសិទ្ធដោយ៖សុទ្ធលី

×