កំពង់ស្ពឺ៖ កាលពីថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច វេលាម៉ោង ២០ និង ០០នាទី សមត្ថកិច្ចទទួលបានបណ្ដឹងពីពលរដ្ឋថាមានក្រុមក្មេងធ្វេីសកម្មភាពវាយគ្នារត់ចូលផ្ទះលក់គោដុតបានគប់ដុំថ្ម និងកាំបិត ។
ក្រោយកេីតហេតុសមត្ថកិច្ចបានដំណេីរការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្កបានម្នាក់ក្នុងចំណោមបក្ខពួក ៩នាក់ ៖ឈ្មោះ កាង ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ កម្មករបេះស្វាយចន្ទី ដកហូតម៉ូតូសេ១២៥ ចំនួន០៣ គ្រឿង កាំប៉ិតផ្គាក់ដងឈើ០១ដើម ដំបងឬស្សី ០១ដើម ។
ដោយទទួលបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងជំនាញបន្ដស្រាវជ្រាវ រហូតដល់ថ្ងៃទី២០-០៣-២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌ និងអធិការដ្ឋានស្រុកកំពង់សិលាឃាត់បានជនសង្ស័យ០៣នាក់បន្ថែម ៖
១.ឈ្មោះ យង់ សុជាតិ ភេទប្រុស ២០ឆ្នាំ កម្មករថែសួននៅមហាវិទ្យាល័យព្រះគម្ពីហាលែន ២.ឈ្មោះ ពៅ រ៉ាវីត ភេទប្រុស ១៧ឆ្នាំ កម្មករ សំណង់ ៣.ឈ្មោះ ឯម សម្បត្តិ ភេទប្រុស ១៧ឆ្នាំ បន្ដស្ទាក់ឃាត់បាននៅផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៦៥ ៣នាក់បន្ថែមទៀត ៖
១.ឈ្មោះ ភន សុខចាន់ ភេទប្រុស អាយុ១៧ឆ្នាំ កម្មកររោងចក្រ ២.ឈ្មោះ ស្រុង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ កម្មកររោងចក្រ មានស្រុកកំណើតភូមិព្រៃគូ ឃុំព្រៃប្រសព្វ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ
៣.ឈ្មោះ វឿន វៃ ហៅ ញ៉ុក អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា រួមនិងម៉ូតូចំនួន០១គ្រឿង រីឯបក្ខពួក០២នាក់ទៀតរត់គេចខ្លួន ។
ក្រុមទី២. មកដល់វេលាម៉ោង ២០និង០០នាទី កម្លាំងការិ.ព្រហ្មទណ្ឌ សហការឃាត់ក្មេងទំនើង ៣នាក់ មានឈ្មោះ ៖
១.ឈ្មោះ លាង គឹមឡេង ភេទប្រុស អាយុ២០ឆ្នាំ
២.ឈ្មោះ ប្រាក់ ចាន់ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ
៣.ឈ្មោះ ជន ចាន់រិទ្ធ អាយុ៣០ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។
ជាក់ស្ដែងប្រតិបត្ដិការខាងលេី សមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់មុខសញ្ញាសរុប ១០នាក់ រួមជាមួយវត្ថុតាង ម៉ូតួ ០៤គ្រឿង ,កាំបិតផ្គាក់០១ , ដំបងឬស្សី ០១ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការកសាងសំណុំរឿងបញ្ជូនទៅ អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




