Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ស្រុកភ្នំស្រួច រវាងររថយន្ដ និងម៉ូតូ ជិះគ្នា៣នាក់បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមបំភ្លឺជម្រាបជូនសាធារណជនពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះ គីឡូ ម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យមនុស្ស០៣ នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដូចខាងក្រោម៖

១.ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយបានធ្វើការវាស់វែង ប្រមែប្រមូលភស្តតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញនីតិវិធីកំណត់ដោយច្បាប់សុក្រឹតត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អរវាងអ្នកបើកបររថយន្តឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចបានបន្ត បំពេញការងារតាមជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចយ៉ាងសុក្រឹត បំផុត។

២.បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលភស្តុតាងនិងប្រភពពត៌មាននានា និងបាន ស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្តរួចមកសមត្ថកិច្ចរកឃើញថា ៖

អ្នកបើកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស ៣នាក់ លើសចំនួនកំណត់របស់ច្បាប់ និងបើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្អួតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត០១គ្រឿង ដែលកំពុងធ្វើដំណើរបើកបរ បញ្ច្រាសទិសគ្នា បង្កជាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ចំណែកឯអ្នកបើកបររថយន្តវិញបានបញ្ជាក់ថា ខ្លួនបើកបរដោយគ្មានប័ណ្ណបើកបរ ករណីនេះអ្នកបើកបរំប្រឈម នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា ៧៥ថ្មី។

៣.ជាកាតព្វកិច្ចច្បាប់កំណត់ ក្នុងនាមនគរបាលយុត្តិធម៌លើបទល្មើសចរាចរណ៍ ត្រូវរាយការណ៍ជូន ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានជ្រាប និងមានចំណាត់ការ។ ជាឆន្ទានុសិទ្ធិតាមច្បាប់ស្ថាប័ន អយ្យការសម្រេចបន្តនីតិវិធីករណីអ្នកបើកបរដោយគ្មានប័ណ្ណបើកបរតាមមាត្រា ៧៥ថ្មីខាងលើ ដើម្បីពិនិត្យទិដ្ឋ ភាពច្បាប់ប៉ុណ្ណោះ ពុំមែនបន្តនីតិវិធីតាមអង្គហេតុម៉ូតូបើកបញ្ច្រាសទិសចូលរថយន្តនោះទេ។ មកដល់ពេលនេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានអនុញ្ញាតឲឱ្យអ្នកបើកបររថយន្តវិលត្រឡប់ទៅគេហដ្ឋានវិញហើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×