Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរជាតិ​ អន្តរជាតិចំនួនប្រមាណ​ ២០ ៤៥០នាក់​ ចូលរួមទស្សនា​ និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី

សៀមរាប ៖​នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥​ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ២០​ ៤៥០នាក់​ ក្នុងនោះភ្ញៀវបរទេសចំនួន ៣​ ៦០០នាក់​ និងភ្ញៀវខ្មែរចំនួន​ ១​៦​ ៨៥០នាក់​ ដើម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត​ ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។

សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត​ និងអស្ចារ្យរបស់ដូនតាខ្មែរ​បន្សល់ទុកដល់មនុស្សជាតិបានឃើញ​ និងយល់អំពីជំនឿ​ និងវិទ្យាសាស្ត្រពិត​ បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។

ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២០-២២ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×