Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវព្រំដែនសន្តិភាព មិត្តភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែនកម្ពុជា-ថៃ

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តឧត្តរមានជ័យ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបញ្ជាការព្រំដែនថៃ ជាមួយប្រទេសជិតខាង រវាងខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តបុរីរ៉ាំ នៃព្រះរាជាណាចក្រថៃ ដើម្បីជជែកពិភាក្សាលើការដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នទីស្នាក់ការផ្តល់សេវាប័ណ្ណព្រំដែនអេឡិចត្រូនិក នៅស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ។

ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្ដម ពិយ៉ៈ ពិចៈណាំ អភិបាលខេត្តបុរីរុំា ជាពិសេសក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ ដែលបានអនុញ្ញាតឲ្យបង្កើតទីស្នាក់ការផ្តល់សេវាចេញប័ណ្ណព្រំដែនអេឡិចត្រូ(E-bordoer pass) ជូនប្រជាពលរដ្ឋក្នុងការ ចេញ-ចូល នៅច្រកអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យរបស់យើងខ្ញុំ។

ឯកឧត្តម បានថ្លែងថា កិច្ចសហប្រតិបត្តិការល្អរវាងខេត្តឧត្តរមានជ័យនិងខេត្តបូរីរុំានេះគឺសំដៅឲ្យបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល វប្បធម៌ រួមទាំងវិស័យផ្សេងផ្សេងទៀតព្រមទាំងជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។

បើតាមឯកឧត្តម មាន ចាន់យ៉ាដា, ក្នុងនាមរដ្ឋបាលខេត្ដ សង្ឃឹមជឿជាក់ថាជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ នឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងការផ្ដើមដំណើរការ ចេញ-ចូល ដោយប្រើប័ណ្ណព្រំដែនរបស់ប្រជាពលរដ្ឋស្រុក បានគ្រួតនឹងឈានដល់ការប្រើប្រាស់ទូទាំងខេត្តបុរីរុំា នាពេលខាងមុខឆាប់ឆាប់នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×