រាជធានីភ្នំពេញ៖ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ស្ដីពីការកំណត់វិស័យអាទិភាព សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥។
សម្រេច៖
ប្រការ១ ត្រូវបានកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ដូចខាងក្រោម៖
១- វិស័យដឹកជញ្ជូននិងភស្តុភារកម្ម (ផ្លូវថ្នល់និងស្ថាន កំពង់ផែ និងភស្តុភារកម្ម)
២- វិស័យថាមពល
៣- វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាតនិងការគ្រប់គ្រងសំណល់)។
ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាច ដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន តាមនីតិវិធីជាធរមាន។
ប្រការ២៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



