ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទេ្វភាគី ក្រោមស្មារតីនៃអនុស្សរណៈយោគយល់គ្នាដែលបានចុះកន្លងមក និងពង្រឹងកិច្ចសហការទេសចរណ៍បន្ថែមទៀត សម្រាប់ត្រៀមជាស្រេចនូវវត្តមានជើងហោះហើរត្រង់រវាងប្រទេសកម្ពុជានិងតួកគីនាពេលខាងមុខឆាប់ៗ នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី











