Friday, May 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ និងអ៊ុយក្រែន ចុះហត្ថលខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អង់ឌ្រី ស៊ីប៊ីហា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។

ភាគីទាំងពីរ បានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម អង់ឌ្រី ស៊ីប៊ីហាបានចុះ ហត្ថលខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×