ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញា ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគជាមួយវិស័យធនធានមនុស្សនេះហើយ ដែលអាចឱ្យប្រជាពលរដ្ឋអាចរស់ដោយខ្លួនឯងបាន។ នៅពេលពលរដ្ឋអាចរស់ដោយខ្លួនឯងបាន ពេលនោះសេដ្ឋកិច្ចប្រទេសជាតិក៏មានការរីកចម្រើនដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមក ហើយបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទី១ ដែលបានធ្វើការវិនិយោគជាច្រើនក្នុងការអភិវឌ្ឍធនធានគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងបន្តទៀតថា ពីមុនយើងរកតែគ្រូបង្រៀនក៏លំបាក ប៉ុន្ដែពេលនេះ យើងមានធនធានគ្រូ និងនិស្សិតដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកបាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




