Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តអំពាវនាវដល់សិស្សមានអត្តសញ្ញាណប័ណ្ណត្រូវថែរក្សាទុកដាក់ឲ្យបានត្រឹមត្រូវជៀសវាងកុំឲ្យបាត់បង់

ខេត្តកំពង់ចាម:” រដ្ឋបាលខេត្តបានដាក់ចេញនៅយុទ្ធនាការដោយធ្វើឡើងនៅខែសីហារហូតមកដល់ពេលនេះសម្រេចបានចំនួន២១ វិទ្យាល័យលើ ៤៥ដែលដឹកនាំដោយលោកឧត្តម សេនីយ៍ស្នងការនគរបាលខេត្តក្នុងការចុះធ្វើអត្តសញ្ញាណប័ណ្ណចាប់ពីអាយុ ១៥ឆ្នាំឡើងប្រយោជន៍សម្រាប់ប្រើប្រាស់តម្រូវការផ្សេងៗរបស់បុគ្គលម្នាក់ៗ”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនៅក្នុងពិធីចុះពិនិត្យការផ្ដល់អត្តសញ្ញាណប័ណ្ណជូនដល់សិស្សានុសិ ស្សវិទ្យាល័យហ៊ុន សែន ស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២៤ ដោយសមត្ថកិច្ចត្រូវចំណាយពេលមួយថ្ងៃពេញធ្វើយ៉ាងណាហើយកិច្ចការងារនេះបានរួចរាល់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ចំពោះមុខព្រួញដែលបានដាក់ជូនគឺមានចំនួន៤ ក្រុមក្នុងនោះមាន៣ក្រុម ត្រូវមកបំពេញការងារនៅវិទ្យាល័យហ៊ុន សែនស្ទឹងត្រង់ និងមួយក្រុមទៀតនៅវិទ្យាល័យមេសរជ្រៃ ដែលស្ថិតនៅក្នុងស្រុកស្ទឹងត្រង់។ ដោយសារតែមានក្មួយៗមួយចំនួនមិនបានធ្វើនៅតាមភូមិព្រោះជាប់រវល់រៀនសូត្រ ពេលចេញពីសាលាត្រឡប់ទៅផ្ទះវិញក្រុមការងារដល់ម៉ោងសម្រាក ហើយទម្រាំនឹងបានធ្វើអត្តសញ្ញាណប័ណ្ណគឺបងៗសមត្ថកិច្ច ត្រូវចល័តទៅកាន់កន្លែងផ្សេងទៀត។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ជាមួយនោះក្នុងនាមអាជ្ញាធរខេត្តសំណូមពរដល់កងកម្លាំងសមត្ថកិច្ចត្រូវតែបន្តការងារខិតខំធ្វើយ៉ាងណាសម្រេចតាមផែនការដែលបានកំណត់នៅចុងឆ្នាំ២០២៤ ឲ្យរួចរាល់។ សូមបញ្ជាក់ថាការចុះធ្វើអត្តសញ្ញាណប័ណ្ណបានចំនួន១១៧៦១១នាក់ ផ្ដល់ថ្មីមានចំនួនជាង១៧០០០នាក់ ហើយអ្នកដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាពត្រូវតែយកមកដូរដោយក្រុមការងារនិងផ្ដល់ថ្មីជូនក្នុងយុទ្ធនាការ ១៥៣ថ្ងៃ។ ជាមួយនោះប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ត្រូវណែនាំនិងប្រាប់ដល់តាមបណ្ដាវិទ្យាល័យមួយចំនួនក្នុងខេត្តកំពង់ចាម ដែលមានសិស្សានុសិស្ស មិនទាន់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ត្រូវរាយការណ៍ជូនដល់លោកស្នងការនគរបាលខេត្ត ដើម្បីចាត់ឱ្យក្រុមជំនាញចុះទៅថតរូបបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណជូនដោយឥតគិតថ្លៃ។ មួយវិញទៀតដោយក្រសួងប្រៃសណីយ៍និងទុរៈគមនាគមន៍មានការរិតបន្តឹងនោះ គឺតម្រូវឲ្យអ្នកប្រើប្រាស់ទូរសព្ទដៃដែលចង់បានលេខទូរសព្ទត្រូវតែមានអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនទើបអាចទិញស៊ីម យកទៅប្រើបាន ព្រោះថាកន្លងមកមានករណីឆបោកតាមទូរសព្ទលុះពេលឆែករកលេខមិនស្គាល់អត្តសញ្ញាណជនដែលឆបោកនោះ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានគូសបញ្ជាក់ថា ដោយមានការណែនាំពី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យអគ្គស្នងការនគរបាលជាតិ ត្រូវជំរុញក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង ឱ្យមានសកម្មភាពផលផុស។ រហូតមកដល់ពេលនេះក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបំពេញការងារផ្ដល់អត្តសញ្ញាណប័ណ្ណថ្មីជូនពលរដ្ឋក៏ដូចជាសិស្សានុសិស្សសម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក្ខនិងរួចនៅចុងឆ្នាំ២០២៤។ ពេលដែលបានអត្តសញ្ញាណប័ណ្ណក្មួយៗ ត្រូវរក្សាទុកឲ្យបានគត់មត់កុំឱ្យបាត់បង់ដោយប្រការណាមួយ សម្រាប់សិស្សដែលត្រៀមប្រឡងនៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រង់ មានចំនួន២២០នាក់
ធ្វើយ៉ាងណាខិតខំរៀនសូត្រប្រលងសញ្ញាបត្របាក់ឌុបឲ្យជាប់និទ្ទេសA បានច្រើនអ្នក ។

ដោយឡែកលោកហួត លាងឆេង នាយកវិទ្យាល័យហ៊ុន សែន ស្ទឹងត្រង់មានប្រសាសន៍ឲ្យដឹងដែរថាក្នុងអំឡុងឆ្នាំ ២០២៣កន្លងទៅសមត្ថកិច្ចបានចុះមកធ្វើអត្តសញ្ញាណប័ណ្ណម្ដងជូនដល់សិស្សដែលរៀននៅទីនេះ ហើយនេះជាលើកទីពីរសិស្សដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណមានចំនួន១៥០នាក់ រូបលោកពិតជាសប្បាយរីករាយដល់ថ្នាក់ដឹកនាំខេត្តក៏ដូចជាស្នងការនគរបាលខេត្តបានយកចិត្តទុកដាក់លើកិច្ចការនេះ។ ជាក់ស្ដែងបើកូនសិស្សក៏ដូចជារូបលោកចង់ធ្វើលិខិតឆ្លងដែនទៅលេងសហរដ្ឋអាមេរិកត្រូវតែមានអត្តសញ្ញាណប័ណ្ណ៕ រក្សាសិទ្ថដោយ ៖ ភ្នំប្រុសភ្នំស្រី

×