Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥(World Knowledge Forum) នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×