Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី ពិសេសការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី ពិសេសការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ប្រព័ន្ធអេឡិចត្រូនិក Cambodia e-Arrival បង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia e-Arrival។ ក្នុងនោះ លោកអ្នក មិនចាំបាច់ចំណាយពេលវេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា (ផ្លូវអាកាស) ទៀតឡើយ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×