Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ៖ បងប្អូននឹងក្លាយជាសាច់ញាត្តិ ជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា យើងនឹងរួមគ្នា កសាងជាតិ មាតុភូមិ ការពារផលប្រយោជន៍ជាតិ

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង​បានមានប្រសាសន៍ថា ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ។ បងប្អូននឹងក្លាយជាសាច់ញាត្តិ ជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា យើងនឹងរួមគ្នា កសាងជាតិ មាតុភូមិ ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ដើម្បីអោយកម្ពុជាអាចសម្រេចបាននូវមហិចតារបស់ខ្លួន ក្នុងការកែប្រែលប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សរាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះ ខណៈឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៨៥៧រូប មកពី១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១ខែកញ្ញាឆ្នាំ ២០២៤នេះ នៅមន្ទីរគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជា ដែលបានបាត់បង់សន្តិភាពជាង៥០០ឆ្នាំ មកជាប្រទេសមានសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ និងបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ អោយមានភាពរីកចម្រើនរុងរឿង និងធ្វើឲ្យ កម្ពុជាស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។

បន្ថែមពីនេះទៀត ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយបក្សមួយនេះមានអាយុ៧៣ឆ្នាំហើយ ហើយកាលពី៤៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានបន្តបង្កើតស្នាដៃដ៏ធំធេងសម្រាប់ជាតិ មាតុភូមិយ៉ាងច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះដែល ឯកឧត្ដមឃួង ស្រេង នូវបានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រកាសគាំទ្រលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងពិធីនេះដែរ តំណាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៨៥៧រូប បានលើកឡើងថា៖ ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺដើម្បីមានឱកាសបានចូលរួមកសាងជាតិមាតុភូមិ។ យើងខ្ញុំទាំអស់គ្នាប្តេជ្ញាចិត្ត អនុវត្តតាមគោលនយោបាយរបស់បក្ស គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន,គាំទ្រ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល និងគាំទ្រជាមួយនឹងការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×