Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យតាមដានការតាក់តែង និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ប្រឡងប្រជែងទាំងពីរវេន នារសៀលនេះ ដែលមានបេក្ខជន ចំនួន ១០,៥១១នាក់

ភ្នំពេញ ៖​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែផ្តល់កិត្តិយស និងឱ្យតម្លៃលើការប្រឡងប្រជែង ជាក់ស្តែងនៅព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កំពុងមានវត្តមាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងនៅពេលរសៀល។

តាមការរំពឹងទុក គ្រូតាក់តែងប្រធានវិញ្ញាសា នឹងត្រូវបញ្ចប់ការតាក់តែងសម្រាប់វេនទី១ នៅម៉ោង ៩៖០០ព្រឹក ដើម្បីដំណើរការនីតិវិធីបន្ត សម្រាប់ការប្រឡងប្រជែងដែលចាប់ផ្តើមនៅម៉ោង១២៖០០នាទី។ វិញ្ញាសាដែលកំពុងតាក់តែងរួមមាន សំណួរពហុចម្លើយ ផ្នែកវប្បធម៌ទូទៅ ៣០% និងផ្នែកគណិតវិទ្យា ៧០%។

ជាមួយគ្នានេះ គ្រូតាក់តែងវិញ្ញាសា ចំនួន១៦រូប មកពីវិទ្យាល័យផ្សេងៗ ដែលបានជ្រើសរើសដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈមេប្រយោគ កំពុងមានវត្តមាននៅក្នុងបន្ទប់តាក់តែងវិញ្ញាសា ដើម្បីទទួលការណែនាំ និងការពន្យល់បង្ហាញពីយន្តការការងារផ្សេងៗ ដែលបានកំណត់ក្នុងនិយាមនីតិប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ គ្រូតាក់តែងវិញ្ញាសា ទាំង១៦រូប ត្រូវបានបែងចែកជាពីរ គឺគ្រូតាក់តែងវិញ្ញាសាវប្បធម៌ទូទៅ ចំនួន ៣រូប និងវិញ្ញាសាគណិតវិទ្យា ចំនួន ៥រូប ក្នុងមួយវេនៗ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×