Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ម៉ែន សំអន ផ្តល់អានុសាសន៍៤ចំណុច ក្នុងកិច្ចប្រជុំប្រចាំខែសីហារបស់ គណ:កម្មាធិការបក្សខេត្តស្វាយរៀង

ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើ្ញញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គ របស់ គណ:កម្មាធិការគណបក្សខេត្តស្វាយរៀងប្រចាំខែសីហា និងទិសដៅអនុវត្តបន្តប្រចាំខែ កញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ស្វាយររៀង នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរដល់ក្រុមការងារគ្រប់ ថ្នាក់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួល ខុសត្រូវ និងសាមគ្គីភាពខ្ពស់។ ពិសេស ការចូលរួមផ្សព្វផ្សាយខ្លឹមសារផលប្រយោជន៍ របស់ព្រែកជីហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ CLV DTA រួមជាមួយ នឹងការចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាប់ព្រំដែន។ ​​​

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើសុំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើសកម្មភាពជាប់ជាប្រចាំ ដើម្បីធានានូវ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈវិធានការណ៍ បង្ការ បង្ក្រាប និងទប់ស្កាត់ ពិសេស ការធ្វើវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាចលនាស្នូលក្នុងការរក្សាសុខសន្តិភាព ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់អង្គពិធីទាំងមូល ដូចតទៅ ៖

១.ដុះខាត់សម្រួចសតិអារម្មណ៍ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនលក្ខន្តិក:កម្មវីធីនយោបាយ គោលការណ៍គោលនយោបាយនិងសេចក្តីសម្រេចនានារបស់គណបក្ស។

២.ផ្សព្វផ្សាយឲ្យសមាជិកសមាជិកាគណបក្សបានជ្រួតជ្រាបច្បាស់អំពីកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍត្រីកោណCLV(កម្ពុជា ឡាវ វៀតណាម) និងការសាងសង់ព្រែកជីក ហ្វូណនតេជោ។

៣.ស្វែងយល់និងក្តាប់ជាប់សភាពការណ៍សតិអារម្មណ៍ទាំងក្នុងគណបក្ស ទាំងក្នុងប្រជាជន ជនព្រមទាំងធ្វើបច្ចុប្បន្នភាពសភាពការណ៍នៅក្នុងប្រទេសនិងក្រៅប្រទេស ពិសេសក្នុងក្របខណ្ឌខេត្តស្វាយរៀង របស់យើងដើម្បីធានាការអនុវត្ត រាល់ភារកិច្ច នយោបាយរបស់ គណបក្ស។

៤.តាមដានក្តាប់ជាប់ពត៌មានក្លែងក្លាយ ពត៌មានញុះញង់មូលបង្កាច់បង្កភាពវឹកវរដល់សង្គម ហើយធ្វើប្រតិកម្មរហ័សឲ្យទាន់ពេល ឬវាយបកឲ្យទាន់ពេលវេលានិងមុតស្រួចរាល់ សកម្មភាពអុជអាលបំពុលសង្គមរបស់ពួកប្រឆាំងជ្រុលនិយមតាមវីធានការវាយសម្រុក និងបុរេសកម្ម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×