Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ចាត់តំណាងនាំយកលិខិតរំលែកទុក្ខនិងថវិកា ១០លានរៀល, ទឹកសុទ្ធ១០០កេស ជូនក្រុមគ្រួសារសពមន្ត្រីនគរបាលបុស្តិ៍នរដ្ឋបាលបឹងកេងកងទី២

ភ្នំពេញ៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទីនេះ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមសម្ដែងនូវសមានចិត្តក្រៀមក្រំ និងរំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុតជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានពាំនាំនូវសារលិខិតរំលែកទុក្ខរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង ស្រេងព្រមទាំងបច្ច័យចូលរួមបុណ្យសពចំនួន ១០.០០០,០០០រៀល និងទឹកបរិសុទ្ធចំនួន ១០០កេស ដើម្បីរៀបចំពិធីបុណ្យសពទៅតាមទំនៀមទំលាប់ប្រពៃណី និងសូមបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×