Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី សៅ រក្សា ដែលបានពលីនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ អំពីមរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានពលីជីវិត ក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទីល្ងាច។

សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកមរណភាពលោកអនុសេនីយ៍ត្រី សៅ រក្សា ថាជាការបាត់បង់មន្រ្តីនគរបាលដ៏អង់អាចក្លាហានដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមជាតិ។

នៅរសៀលម៉ោង៤ល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មន្រ្តីនគរបាល ប៉ុស្តិ៍បឹងកេងកងទី២ម្នាក់ ត្រូវបានជនសង្ស័យម្នាក់ចាក់សម្លាប់ ហើយជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច ត្រូវបាញ់សម្លាប់នៅហ្នឹងកន្លែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×