Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហែម វណ្ណឌី ណែនាំឱ្យមន្ទីរឧស្សាហកម្ម ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដើរ​តួនាទី​សកម្ម​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះសួរសុខទុក្ខ និងសំណេះ​សំណាល​ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ និងបានណែនាំឱ្យមន្ទីរទាំងពីរដើរតួនាទីសកម្ម ក្នុងការលើកកម្ពស់ពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថា ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ និងអាច ធ្វើជាគំរូដឹកនាំឧស្សាហូបនីយកម្ម ដោយផ្តោតលើការកែលម្អឧស្សាហកម្មប្រពៃណី ពិសេសរោងចក្រវាយនភ័ណ្ឌ, ការទាក់ទាញឧស្សាហកម្មថ្មី ដូចជារោងចក្រផលិតគ្រឿងបង្គុំ និងឧបករណ៍អេឡិចត្រូនិក, និងការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

ឯកឧត្តមបានបន្ថែមថា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងទាំងនេះ មន្ទីរត្រូវប្រកាន់យកអភិក្រមគាំទ្រអាជីវកម្ម ដោយផ្តល់អាទិភាពលើសេវាគាំទ្រដែលបំពេញឱ្យសេចក្តីត្រូវការរបស់វិស័យឯកជន។ ទន្ទឹមនឹងនេះ ក្រសួងកំពុងពិនិត្យកែសម្រួលគោលនយោបាយ និងសេវាសាធារណៈរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់កំណើនឧស្សាហកម្ម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×