ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ចំនួន៦ទីតាំង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ និងលក់ឱសថ និងផលិតផលគ្មានបញ្ចិកាពីក្រសួងសុខាភិបាល។
១) មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា យោងកំណត់ហេតុស្ដីពីការពិនិត្យទីតាំងសាខាក្រុមហ៊ុនឌីអប្រឺហ្វេសិនណលឯ.ក ចុះថ្ងៃទី៦ខែសីហាឆ្នាំ២០២៤ យោងការចាំបាច់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ សម្រេច៖
បិទមជ្ឈមណ្ឌលកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប FURI ផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ វេជ្ជបណ្ឌិត សម រតនា ដោយមូលហេតុមិនមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។
២) មន្ទីរសុខាភិបាលនរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យោងតាមកំណត់ហេតុស្ដីពីការចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល សម្រេច បិទមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកស្រី ទូច ធីតា តំណាងមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌី ប្រឹហ្វេសិនណល ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពី ក្រសួងសុខាភិបាល ។
៣)មន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា យោងតាមការចុះត្រួតពិនិត្យជាក់ស្តែងនៅនឹងកន្លែង និងចាំបាច់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប សម្រេច បិទគ្លីនិក កែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល សៀមរាប ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោក វេជ្ជបណ្ឌិត សម រតនា មានទីតាំងនៅផ្លូវជាតិលេខ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយ ចែកចាយ និងលក់ឱសថ ផលិតផលកែសម្ផស្សគ្មានចុះបញ្ជីកា។
៤)មន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា យោងតាមការចាំបាច់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្ដាល
សម្រេច បិទគ្លីនិក កែសម្ផស្ស ឌី ប្រឺហ្វេសិនណល តាខ្មៅ ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោក វេជ្ជបណ្ឌិត សម រតនា មានទីតាំងនៅផ្ទះលេខ៨៤ ផ្លូវ២១០ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយ ចែកចាយ និង លក់ ឱសថ ផលិតផលកសម្ផស្ស គ្មានចុះបញ្ជីកា ។
៥)មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជម្រាបមកម្ចាស់ទីតាំងមជ្ឈមណ្ឌលថែរក្សាសម្ជស្ស យីហោ « ឌឺអ ប្រឺហ្វេសិនណល ឯក » (DR PROFESSIONAL CLINIC Co.,LTD) ក្នុងកម្មវត្ថុ ៖ ស្តីពីការផ្អាកអាជីវកម្មរបស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស យីហោ « ឌីអ ប្រូហ្វេសិនណល ឯ.ក » ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៨ ផ្លូវសុរិយាវរ្ម័ន ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាមខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូន ម្ចាស់មជ្ឈមណ្ឌល ថែរក្សាសម្ផស្ស យីហោ « ឌីអ ប្រឺហ្វេសិនណល ឯ.ក » ស្ថិតនៅផ្ទះលេខ៦៨ ផ្លូវសុរិយាវរ្ម័ន ភូមិទី១ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានប្រកបអាជីវកម្ម និងផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធ នឹងការថែរក្សាសម្ផស្ស។ ក្រោយពីក្រុមការងារនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យលើ អាជីវកម្មថែរក្សាសម្ផស្សនេះ ពិតជាមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាលក្នុងការធ្វើអាជីវកម្មថែរក្សសម្ផស្សនេះនៅឡើយទេ។
ដើម្បីជៀសវាងការបង្ករគ្រោះថ្នាក់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសវា ថែរក្សាសម្ផស្ស ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ រដ្ឋបាលខេត្តកំពង់ចាម សូមផ្អាកសកម្មភាពអាជីវកម្មថែរក្សា សម្ផស្សនៅទីតាំងខាងលើជាបណ្តោះអាសន្ន។ ហើយម្ចាស់អាជីវកម្មថែរក្សាសម្ផស្ស ត្រូវស្នើសុំការអនុញ្ញាត ច្បាប់ប្រកបអាជីវកម្មថែរក្សាសម្ផស្ស ពីក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យបើកដំណើរ ការអាជីវកម្មថែរក្សាសម្ផស្សនេះឡើងវិញ។
៦)ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រេច បិទទីតាំងផ្តល់សេវាថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្លូវលេខ១០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់លោក សម រតនា ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងប្រើប្រាស់ផលិតផលគ្មានចុះបញ្ជិកា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







