ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តរៀបចំវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ។
វេទិកាសារព័ត៌មាននេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យុទ្ធសាស្ត្របញ្ចកោណគោលដៅគឺសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ចំណូលខ្ពស់។ គឺជាចក្ខុវិស័យប្រកបដោយមហិច្ឆតាប៉ុន្តែ មិនមែនដេកស្រមៃទេ ជាចក្ខុវិស័យខ្ពស់មែនតែមានគ្រឹះរឹងមាំ និងមានសក្តានុភពលដើម្បីឈានទៅសម្រេច។
ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ជាចន្លល។
បើតាមឯកឧត្តម ប៉ែន បូណា, ក្នុងរយៈពេលមួយឆ្នាំពេញនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា(២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធផលលិចធ្លោជាច្រើនទៀត ដូចជាការការពារនូវអធិបតេយ្យភាពជាដើម។
ឯកឧត្តម ប៉ែន បូណា៖ មុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណជាគោលនយោបាយសង្គមសេដ្ឋកិច្ចដ៏ល្អ និងត្រឹមត្រូវរួមមាន៖
ទី១. ការអភិវឌ្ឍមូលធនមនុស្ស៖ ចំណេះជំនាញយ៉ាងតិចមួយ ជំនាញទន់ សីលធម៌ សុខភាពល្អ
ទី២. ពិពិធកម្មសេដ្ឋកិច្ចនិងការប្រកួតប្រជែង៖ មានប្រភពច្រើន សម្បូរបែបប្រកួតប្រជែងតម្លាភាព
ទី៣. អភិវឌ្ឍន៍វិស័យឯកជន និងការងារ៖ ជំរុញលើកទឹកចិត្តវិស័យឯកជន បង្កើតការងារ
ទី៤. អភិវឌ្ឍន៍ដោយភាពធន់ ចីរភាព និងបរិយាប័ន្ន
ទី៥. សង្គមសេដ្ឋកិច្ចឌីជីថល៖ បច្ចេកវិទ្យាទំនើប
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ជាចន្ទល។
ឯកឧត្តម ប៉ែន បូណា លើកឡើងថា ជាចន្ទលទាំង៦នោះមាន៖១. ការពង្រីកសេវាថែទាំសុខភាពទៅរកការគ្របដណ្តប់សុខភាពជាសាកល។ ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ ៤. ការដាក់ចេញ និងការជំរុញ អនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ។ ៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
សូមបញ្ជាក់ជូនថានៅក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥, គោលដៅយុទ្ធសាស្ត្រចំនួន៥ និងអាទិភាពគន្លឹះចំនួន៥ ផងដែរ។ ចំពោះបាវចនា ៥ រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព។ ចំណែកឯគោលដៅយុទ្ធសាស្ត្រ ៥ រួមមាន៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ រីឯគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។
សូមជម្រាបថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីជា នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺជារាជរដ្ឋាភិបាលដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបម្រើប្រជាពលរដ្ឋពិតៗ។
ការដាក់ចេញគោលនយោបាយ ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ, មានចក្ខុវិស័យវែងឆ្ងាយនិង ច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន។ មានសក្តានុពល ថាមពល និងមធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈ ខ្ពស់ដើម្បីសម្រេចគោលដៅ។
រាជរដ្ឋាភិបាល មានភាពរឹងមាំដែល អាចទប់ទល់បានគ្រប់ឧបាយកលដែលចង់បំផ្លាញ កម្ពុជាមិនថាឧបាយកលនោះមកពីខាងក្រៅឬនៅខាងក្នុងប្រទេសឡើយ។ ជាក់ស្តែង ចុងក្រោយនេះមានការប៉ុនប៉ងផ្តួលរំលំដោយមធ្យោបាយមិនប្រជាធិបតេយ្យ តែឧបាយកលនេះត្រូវបានទប់ស្កាត់ទាំងស្រុង។ បើគ្មានភាពរឹងមាំបែបនេះទេ កម្ពុជាវិលទៅ រកប្រវត្តិសាស្ត្រអតីតកាលតាំងពីយូរ។
ប៉ុន្តែ រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាគឺជាអ្នកឈរ ការពារធានាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេ្យភាពជាតិ បូរណភាពទឹកដី ភាពសុខសាន្តរបស់ប្រជាជន និងធានាការអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាពដោយមិនអនុញ្ញាតឱ្យមានជនណា ក្រុមណាមកបំផ្លាញបានឡើយ។ នេះគឺជាចំណុចខ្លាំងគ្មានគូប្រៀប របស់រាជរដ្ឋាភិបាល ដែលជាទីកក់ក្តៅពិតៗរបស់ប្រជាពលរដ្ឋខ្មែរ។
នៅក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥, គោលដៅយុទ្ធសាស្ត្រចំនួន៥ និងអាទិភាពគន្លឹះចំនួន៥ ផងដែរ។ ចំពោះបាវចនា ៥ រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព។ ចំណែកឯគោលដៅយុទ្ធសាស្ត្រ ៥ រួមមាន៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ រីឯគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










