Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារទី1 នៃគម្រោង The Pinnacle Residence សាងសង់ដល់ជាន់ដំបូលហើយ! ទីសម្គាល់ថ្មីក្នុងទីក្រុងភ្នំពេញ

ភ្នំពេញ ថ្ងៃទី16 ខែសីហា៖ ​នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ដោយគ្រោងសំណង់អគារទី១ទាំងមូលនៃគម្រោង ThePinnacle Residence ដែលជាលំនៅឋានប្រណីតដំបូងគេនៅលើមហាវិថីព្រះមុនីវង្ស ត្រូវបានបញ្ចប់ដល់ជាន់លើបំផុតដោយជោគជ័យ។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏ សំខាន់មួយក្នុងការអភិវឌ្ឍគម្រោង និងបង្ហាញពីសករាជថ្មីនៃការរស់នៅលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិក្រុមហ៊ុន លោក Edward Lee និងលោក Xiao Haibo អនុប្រធានគ្រប់គ្រងទៅទៅនៃក្រុមហ៊ុន Shanghai BaoyeCambodia Co., Ltd. រួមជាមួយនឹងក្រុមវិស្វកម្មគម្រោង តំណាងប្រព័ន្ធផ្សព្វផ្សាយ និងភ្ញៀវកិត្តិយសផ្សេងទៀត។
ក្នុងឱកាសនេះ លោក Edward Lee បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគម្រោងសម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងមានការរំពឹងទុកខ្ពស់ សម្រាប់ដំណាក់កាលសាងសង់ដែលនៅសល់។
លោកសង្កត់ធ្ងន់លើសារៈសំខាន់របស់គម្រោងក្នុងការលើកកម្ពស់មុខមាត់អគារខ្ពស់របស់រាជធានីភ្នំពេញ និងបទពិសោធនការរស់នៅដែលមិន អាចប្រៀបផ្ទឹមបាន ដែលខុនដូ The Pinnacle Residence នឹងផ្តល់ជួនអភិជនក្នុងទីក្រុង ដោយជំរុញឲ្យក្រុមសាងសង់រក្សាស្តង់ដារគុណភាពខ្ពស់ និងធានាបាន នូវការបញ្ចប់ទាន់ពេលវេលា ដើម្បីបំពេញតាមក្តីស្រមៃរបស់ម្ចាស់ផ្ទះ។

លោក Xiao Haibo បានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកទាក់ទងនឹងការបញ្ចប់ទាន់ពេលវេលាជាន់ដំបូលអគារទី 1 របស់គម្រោង The Pinnacle Residence គឺជាលទ្ឋផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងអស់។ លោកបានអះអាងថា ជំហ៊ានបន្ទាប់ក្រុមការងារនឹងបន្តខិតខំធ្វើឲ្យមានភាពល្អប្រសើរ ដោយប្រកាន់ ខ្ជាប់នូវស្តង់ដារគុណភាព និងប្រសិទ្ធភាពខ្ពស់។ លោក Xiao Haibo បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការត្រួតពិនិត្យយ៉ាងម៉ត់ចត់នូវគុណភាពសំណង់ និងបំពេញតាមតម្រូវការ នការអភិវឌ្ឍទាំងអស់ ក្នុងគោលដៅសម្រេចបានលឿនបំផុតតាមពេលវេលាកំណត់។

ពិធីបិទបញ្ចប់ការសាងសង់ “ដោយការចាក់បំពេញជាន់ដំបូលអគារជាផ្លូវការ” នៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់ ដឹកនាំដោយលោក Edward Lee នាយកប្រតិបត្តិគម្រោង ThePinnacle Residence លោក Lu Fan អ្នកគ្រប់គ្រងទូទៅនៃផ្នែកលក់ និងទីផ្សារ និងលោក Feng Shusong នាយកគ្រប់គ្រងគម្រោង រួមជាមួយលោក Xiao Haibo អនុប្រធានគ្រប់គ្រងទៅទៅនៃក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd. និងលោក Zhang Dingjun ប្រធានគម្រោង។ ពិធីនេះជាការចាប់ផ្តើមដំណាក់កាល និងអនាគតរបស់គម្រោង The Pinnacle Residence។

ដើម្បីកា្លយជាម្ចាស់លំនៅឋានប្រណីតនៅ The Pinnacle_Residence_សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖ 023951666

ខុនដូ The Pinnacle Residence
ខុនដូ The Pinnacle Residence មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរភូមិន្ន និងមហាវិថីសម្តេច ហ៊ុន សែន ជាទីតាំងស្នូលសម្រាប់ពាណិជ្ជកម្មរបស់ទីក្រុង ដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងការធ្វើដំណើរ។
ក្នុងនាមជាមជ្ឈមណ្ឌលលំនៅឋានប្រណីតដំបូងគេក្នុងទីក្រុង The Pinnacle Residence ជាអគារពហុមុខងារលំដាប់ខ្ពស់រួមមាន លំនៅឋានទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្មល្បីៗ ផ្សារទំនើប ការិយាល័យលំដាប់ A និងសណ្ឋាគារ រ៉ាឌីសិន លំដាប់ផ្កាយ 5 និងសេវាកម្មចម្រុះសម្បូរបែបមាននៅក្នុងគម្រោងតែមួយ។ ការអភិវឌ្ឍនេះមាន បរិក្ខាររស់នៅទំនើបៗ រួមមាន កន្លែងទទួលភ្ញៀវបែបសណ្ឋាគារ ស្កាយបារទំហំ 900 ម៉ែត្រការ៉េ អាងហែលទឹកជាន់លើទំហំ 700 ម៉ែត្រការ៉េ និងកន្លែងហាត់ប្រាណ 486 ម៉ែត្រកា ដែលគ្រប់យ៉ាងត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវបទពិសោធរស់នៅបែបថ្មីសម្រាប់ម្ចាស់គេហដ្ឋាន។
អគារទី ឈរជាទីតាំងសម្គាល់ថ្មីរបស់ទីក្រុងភ្នំពេញ រួមបញ្ចូលគ្នានូវមុខងារសណ្ឋាគារការិយាល័យ និងលំនៅឋាន ជាន់ខាងលើមានស្កាយបារទំហំ 900 ម៉ែត្រការ៉េ ជាកន្លែង សម្រាប់អភិជនទីក្រុងអាចសម្រាកលំហែ និងរីករាយជាមួយទេសភាពទីក្រុងដ៏រស់រវើក អមដោយស្រស់ស្អាតនៃដងទន្លេមេគង្គ។
គម្រោង The Pinnacle Residence ក៏មានសណ្ឋាគារ រ៉ាឌីសិន ម៉ង ដ៏ទាន់សម័យ និងសណ្ឋាគារ រ៉ាឌីសិន ប៊ូ & ស៊ីឌិន លំដាប់ខ្ពស់ផងដែរ។ ការ រចនានៃសណ្ឋាគារ រ៉ាឌីសិន បានប្រើប្រាស់ពណ៌ក្រហមដ៏ទាក់ទាញ ដោយប្រកាន់ខ្ជាប់នូវគោលគំនិត រីករាយគ្រប់ពេល”។ ការរចនាសណ្ឋាគារដែលបានច្របាច់បញ្ចូលគ្នាបែបបុរាណ និង សម័យប្រកបដោយភាពច្នៃប្រឌិតស្របតាមបរិបទ និងការផ្លាស់ប្តូរក្នុងសម័យថ្មី ជាមួយសេវាកម្មលំដាប់ទីមួយ បន្ទប់ទទួលភ្ញៀវប្រណីត និងគាំទ្រដោយបរិក្ខារជីវិតលំដាប់ខ្ពស់ដួចជា៖ ភោជនីយដ្ឋាន បារ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់យូហ្គាជាដើម ដើម្បីផ្តល់នូវបទពិសោធស្នាក់នៅប្រកបដោយផាសុកភាព និងគុណភាពខ្ពស់ សម្រាប់ធុរជនសកល។
សណ្ឋាគារ រ៉ាឌីសិន ប៊ូ & & ស៊ីឌិន នៅគម្រោង The Pinnacle Residence ផ្តល់ជូននូវជម្រើសនៃស្នាក់នៅជាច្រើន មានយូនីតស្ទូឌីយ៉ូចាប់ពី 29 ដល់ 196 ម៉ែត្រការ៉េ មានទាំងបន្ទប់ប្រណីត និងប្រណីតថ្នាក់ខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធរស់នៅដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ឥស្សរជនក្នុងទីក្រុង។ គ្រប់គ្រងដោយសណ្ឋាគារ រ៉ាឌី សិន រាល់យូនីតទាំងនេះមិនត្រឹមតែផ្តល់ជូនការស់នៅដ៏ពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់តម្លៃវិនិយោគអតិបរមាតាមរយៈប្រាក់ចំណូលពីការជួលដែលមានស្ថេរភាព មានន័យថាម្ចាស់ផ្ទះមាន
ជម្រើសទិញសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ឬដាក់សម្រាប់ជួលជាសេវាកម្មសណ្ឋាគារជាមួយសណ្ឋាគារ រ៉ាឌីសិនក៏បាន។
អគារទី 1 នៃគម្រោង The Pinnacle Residence ឈានដល់ចំណុចសំខាន់មួយ ដោយគម្រោងនេះរំកិលមួយជំហានទៅជិតការសម្រេចបាននូវចក្ខុវិស័យនការរស់ នៅលំដាប់ខ្ពស់។ The Pinnacle Residence នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវគុណភាព និងគុណតម្លៃសេវាកម្ម ដោយធានាបាននូវលំនៅឋានរស់នៅដ៏ល្អប្រសើរសម្រាប់អភិជនក្នុង ទីក្រុង និងបង្កើតប្រាក់ចំណូលជាមួយការវិនិយោគដ៏រឹងមាំសម្រាប់ម្ចាស់ទាំងអស់៕

×