Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនសង្ស័យ១នាក់ នៅពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធពីបទល្មើសនេសាទដោយឧបករណ៍ឆក់ នៅតំបន់អភិរក្សសត្វផ្សោត

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង៣០នាទី កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កោះជ្រឹម និងប៉ុស្តិ៍ត្បូងខ្លា បានចុះល្បាតទប់ស្កាត់បទល្មើសជលផលក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ បានឃាត់ជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធពីបទល្មើសនេសាទដោយឧបករណ៍ឆក់ នៅចំណុចក្បាលកោះត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

បច្ចុប្បន្នកម្លាំងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងបន្តឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង។

តាមរបាយការណ៍ និងការចុះល្បាតជាក់ស្ដែងរបស់ក្រុមការងារឆ្មាំទន្លេ និងសហគមន៍នេសាទ គឺបានបញ្ជាក់ថាជនសង្ស័យនេះជាមុខសញ្ញាចាស់ ដែលសកម្មក្នុងការប្រព្រឹត្តិបទល្មើស និងមានបណ្ដាញច្រើន ហើយធ្លាប់គម្រាមដល់ឆ្មាំទន្លេ និងសហគមន៍នេសាទផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×